[វីដេអូ] Ep. 114 ប្រធានបទ៖ ជំងឺទឹកនោមផ្អែមប្រភេទទី២
ជំងឺទឹកនោមផ្អែម គឺជាជំងឺដែលរុំារ៉ៃបណ្តាលមកពីការកើនឡើងនៃចំនួនជាតិស្ករក្នុងឈាមដែលហៅថាអ័រម៉ូនអាំងស៊ុយលីន ដែលចេញពីជាលិការលំពែងហើយដឹកនាំជាតិស្ករទៅចែកអោយកោសិការ។ ប៉ុន្តែមានការខ្វះខាតចំនួនការផលិត ឬមួយមិនផលិតតែម្តង។
ភាគច្រើនរោគសញ្ញារបស់ជំងឺទឹកនោមផ្អែមប្រភេទទី២ ជួបញឹកញាប់អាចមានអាការ: ឈឺក្បាល វិលមុខ ស្រវាំងភ្នែក អស់កម្លាំង ស្រែកទឹក ជាពិសេសឃ្លានខ្លាំងទៀតផង។
ចំពោះផលវិបាកជំងឺទឹកនោមផ្អែមគឺមានច្រើន ជំងឺនេះមិនអាចព្យាបាលឲ្យជាសះស្បើយបានទេ ប៉ុន្តែ មានវិធីអាចជួយបង្ការមានដូចជា ញ៉ាំអាហារឲ្យបានគ្រប់គ្រាន់មានជីវជាតិសមល្មម ធ្វើលំហាត់ប្រាណ និងការរក្សាគីឡូឲ្យនៅថេរ។ ក្នុងករណីលំហាត់ប្រាណ និងរបបអាហារ មិនអាចជួយបានច្បាស់ជាត្រូវលេបថ្នាំជាក់ជាមិនខាន។
ដូច្នេះអ្នកដែលដឹងថាខ្លួនកំពុងកើតមានជំងឹទឹកនោមផ្អែមហើយគួរតែតមរបបអាហារណាមានជាតិខ្លាញ់ ជាតិផ្អែម ស្រា និងបារីជាដើម។ អ្នកគួរមកពិនិត្យសុខភាពជារៀងរាល់ ៦ខែ ឬ ១ឆ្នាំម្តងដើម្បីតាមដានអំពីសុខភាព៕
សូមទស្សនាវីដេអូខាងក្រោម៖