[វីដេអូ] Ep.189 ប្រធានបទ៖ ជំងឺលើសឈាម Hypertension

ជំងឺលើសឈាម ឬជំងឺលើសសម្ពាធឈាមគឺជាការកើនឡើងនៃសំពាធឈាមលើសពីកំរិតធម្មតា(តាមរយ:ការវាស់ម៉ាស៊ីនវាស់សំពាធឈាម)។ ជំងឺលើសឈាម ជាឃាតករលាក់មុខ ដែលអាចសំលាប់យើងបានគ្រប់ពេលវេលា។

 
[វីដេអូ] Ep.189 ប្រធានបទ៖ ជំងឺលើសឈាម Hypertension

ជំងឺលើសឈាមកើតឡើងនៅគ្រប់វ័យមិនថានៅវ័យក្មេង វ័យកណ្តាល ឬវ័យចាស់នោះទេ ជាពិសេសអ្នកមានប្រវត្តិគ្រួសារកើតជំងឺនេះ។

ការវាស់សម្ពាធឈាមចំពោះមនុស្សទូទៅជាធម្មតាគេយកសម្ពាធឈាមខាងលើដែលល្អគឺតូចជាងឬស្មើ 120 និងសម្ពាធឈាមខាងក្រោមធំ ឬស្មើ 80 ។

បើយោងតាមអង្គការ WHO និងសមាគមន៍អន្តរជាតិជាច្រើនបានយកសម្ពាធឈាមខាងលើធំជាងឬស្មើ 140 និងសម្ពាធឈាមខាងក្រោមធំ ឬស្មើ 90។

ជំងឺលើសឈាមត្រូវបានបែងចែកជា ២ប្រភេទ គឺ Primary Hypertension និង Secondary Hypertension។

Primary Hypertension តែងតែកើតជាញឹកញាប់ចំពោះមនុស្សវ័យជំទង់ វ័យកណ្តាល និងមនុស្សចាស់ចាប់ពីអាយុ 18-65 ឆ្នាំ និងជាជំងឺដែលមិនដឹងរោគសញ្ញាច្បាស់លាស់។

ចំពោះ Secondary Hypertension ជាជំងឺដែលដឹងមូលហេតុច្បាស់លាស់តាមរយ:អ្នកដែលមានជំងឺខ្សោយតម្រងនោម ស្ទះបេះដូង ការស្ទះផ្លូវដងើ្ហមពេលការស្ទះផ្លូវដងើ្ហមពេលគេង បញ្ហាអង់ដូគ្រីន និងកត្តាផ្សេងៗទៀត។

ចំពោះរោគសញ្ញានៃជំងឺលើសឈាមមានសភាពស្ងប់ស្ងាត់មិនស្តែងឲ្យដឹងនោះទេ ប៉ុន្តែយើងអាចកត់សំគាល់ជំងឺនេះបានតាមរយ:ការវាស់សម្ពាធឈាម ការឈឺក្បាលជាប្រចាំ ស្រវាំងភ្នែក ចុករោយកញ្ចឹងក ថប់បារម្ភ ចុកទ្រូង ស្ពឹកដៃ ស្ពឹកជើង ក្អួកចង្អោរ ឬស្រវាំងភ្នែក។

 កត្តាចម្បងមុនពេលវាស់សម្ពាធឈាម អ្នកជំងឺមិនត្រូវទទួលទានកាហ្វេ បារី និងសម្រួលអារម្មណ៍ឲ្យបានស្រួលមុនពេលវាស់សម្ពាធឈាម។

ចំពោះរបបអាហារអ្នកគួរទទួលទានអាហារសាប ញុំាត្រីឲ្យបានច្រើន ប្រេងអូលីវ គ្រាប់ធញ្ញជាតិ និងហាត់ប្រាណជាប្រចាំ។

គួររម្លឹកថា ការពិនិត្យសុខភាពជាប្រចាំជារៀងរាល់ឆ្នាំគឺមានសារប្រយោជន៍ណាស់ សូមកុំគិតថាទាល់តែឈឺចាំមកជួបពេទ្យ វាជាកត្តាហានិភ័យដែលអាចវិវឌ្ឍន៍ឲ្យកើតមានជំងឺធ្ងន់ធ្ងរ៕