[វីដេអូ] Ep.38 ប្រធានបទ៖ ជំងឺថប់អារម្មណ៌
រោគសញ្ញានៃជំងឺថប់អារម្មណ៍មានអ្វីខ្លះ? តើត្រូវប្រឈមជាមួយជំងឺនេះបែបណាខ្លះ?
រោគសញ្ញា
- អ្នកគួររៀនសង្កេតមើលការនិយាយស្តី កាយវិការ និងការខុសប្លែកមួយចំនួន។
- ក៏មានដែរចំពោះមនុស្សភាគច្រើន នៅពេលខ្លះចូលចិត្តយករឿងអ្នកដទៃយកមកគិត ខ្វល់រឿងគេ បារម្ភច្រើននូវហេតុការណ៍ដែលមិនទាន់កើតឡើង ដែលជាហេតុធ្វើឲ្យអ្នកមានសម្ពាធ ព្រួយបារម្ភ ភ័យខ្លាចនៅពេលដែលធ្វើការមិនទទួលបានជោគជ័យ ឬគិតអ្វីខុសពីការរំពឹងទុក។
ការព្យាបាល
ជាទូទៅការព្យាបាលមានពីរប្រភេទគឺដោយប្រើថ្នាំ និងមិនប្រើថ្នាំ។
ការដែលមិនប្រើថ្នាំគឺជារឿងមួយដ៏ល្អបំផុតសំរាប់សុខភាពដូចនេះអ្នកអាចអនុវត្តនៅវិធីសាស្រ្តមួយចំនួនមានដូចជា
- ហាត់ប្រាណឲ្យបានច្រើន
- ការតាំងសមាធិឲ្យចិត្តស្ងប់
- និយាយជាមួយនិងអ្នកជំងឺ ព្យាយាមបង្កើនការជជែកបែបសប្បាយៗ។
សូមជម្រាបថា ចំពោះជំងឺនេះកើតឡើងភាគច្រើនទៅលើស្រ្តីមានភាគរយច្រើនជាងបុរសដោយបង្កឲ្យមានរោគសញ្ញាដូចជា៖
- ញ័រទ្រូង
- អស់កម្លាំងល្ហិតល្ហៃក្នុងខ្លួន
- ខ្សោយ ខ្វះវីតាមីន
- គេងមិនលក់ គិតច្រើន ខ្វល់ច្រើន
- ឆាប់ភ័យ
របៀបក្នុងការបង្ការ
ជំងឺថប់អារម្មណ៍យើងអាចបង្ការបានមានដូចជា៖
- ការចេះដោះស្រាយបញ្ហាតាមជំហានៗ
- ចេះកែប្រែបញ្ហាពីបញ្ហាធំមកតូចវិញ
- គេចបញ្ហា (បញ្ហាខ្លះវាមិនមែនជាបញ្ហារបស់យើងនោះទេដូចនេះគួរតែគេចអំពីបញ្ហាទាំងអស់និងដូចជារឿងនៅអតីតកាល ឬ បច្ចុប្បន្នកាល)
- ទទួលយកបញ្ហា (បើយើងយល់ពីការពិតយើងគួរតែទទួលស្គាល់ការពិត)
- ហ៊ានប្រឈមមុខនឹងការពិត
- ពិភាក្សាជាមួយមនុស្សដែលអាចទុកចិត្តបាន
របបអាហារនិងការទទួលទានអាហារដែលត្រឹមត្រូវ
មិនគួរទទួលទានអាហារណា មានជាតិអាល់កុល (ស្រា) ជក់បារី និងជាតិកាហ្វេជាដើម។
ចំពោះអ្នកដែលមានបញ្ហាថប់អារម្មណ៍កំរិតស្រាលហើយប្រសិនជាអ្នកញុំារបស់ទាំងអស់នេះបន្ថែមទៀតនោះគឺវាជំរុញបន្ថែមនៃប្រឈមជាមួយការកើតឡើងនៃជំងឺថប់អារម្មណ៍នេះកាន់តែខ្លាំងឡើងៗ។ ផ្ទុយទៅវិញអ្នកគួរទទួលទានអាហារណាដែលសំបូរសារធាតុចិញ្ចឹមមានដូចជា បន្លែ ផ្លែឈើ ត្រីសាច់ និងគ្រាប់ធញ្ញជាតិជាដើម។
ជំនួសឲ្យការទទួលទានបែបនេះ អ្នកគួរងាកមកធ្វើលំហាត់ Yoga គឺជួយទាំងកាយ ជួយទាំងចិត្ត និងស្តាប់ចំរៀង។
សារដ៏មានសារ:ប្រយោជន៍
ចំពោះជំងឺគឺអាចកើតទៅលើមនុស្សគ្រប់វ័យអាស្រ័យទៅលើការកើតខ្លាំង ឬ ក៏ស្រាល ហើយស្ថិតនៅស្ថានភាពបែបណា ដូចនេះ អ្កគួរតែស្វែងយល់អំពីចរិតលក្ខណ:ដែលអាចសំគាល់បានថាអ្នកមានជំងឺនេះ ដូចការរៀបរាប់ខាងលើ។ផ្ទុយទៅវិញសូមកុំនៅស្ងៀមស្ងាត់ម្នាក់ឯងច្រើនពេក ព្យាយាមពិភាក្សាជាមួយមនុស្សដែលអាចទុកចិត្តបាន និងស្វែងរកគ្រូពេទ្យឬអ្នកជំនាញដែលអាចជួយដោះស្រាយបញ្ហារបស់អ្នកបាន៕
សូមទស្សនាវីដេអូខាងក្រោម: