Jisoo តែងខ្លួនម្ដងៗ បង្ហាញឥទ្ធិពលក្នុងឈុត CEO
ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់នូវក្រុមតារាចម្រៀងស្រី Kpop ដែលមានភាពល្បីល្បាញខ្លាំងនាពេលបច្ចុប្បន្ននេះ គឺក្រុម BLACKPINK ដែលមានសមាជិក ៤នាក់ ហើយម្នាក់ៗមានសមត្ថភាព និងភាពលេចធ្លោរៀងៗខ្លួន ចាប់តាំងពីការបង្ហាញខ្លួនលើកដំបូងមកម្លេះ។
នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រកូរ៉េ Koreaboo។
ក្រៅពីភាពទាក់ទាញអ្នកគាំទ្រជាមួយនឹង សមត្ថភាពរាំ ច្រៀង រ៉េប និងសម្តែង បើនិយាយពីរូបសម្រស់ និងរបៀបដែលពួកគេតុបតែងខ្លួនវិញ សុទ្ធតែម៉ាកផលិតផលល្បីៗ គឺពិតជាស្រស់ស្អាតខ្លាំងតែម្តង។
ក្នុងនោះបើនិយាយពី Jisoo សមាជិកក្រុម BLACKPINK វិញនាងតែងតែបង្ហាញពីការស្លៀកពាក់បែប CEO មិនត្រឹមតែនៅលើឆាកប៉ុណ្ណោះទេ ថែមទាំងនៅក្នុងម៉ូដសំលៀកបំពាក់រាល់ពេលដែលបង្ហាញខ្លួនរបស់នាងម្តងៗជាសាធារណ ជាហេតុធ្វើឲ្យ Jisoo មើលទៅកាន់តែស្រស់ស្អាត និងមានឥទ្ធិពលខ្លាំងណាស់៕
ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម ៖
ប្រភព : Koreaboo
សូមចុច