[វីដេអូ] Ep.50 ប្រធានបទ៖​ ការថែទាំធ្មេញលើកុមារ

តើយើងគួរសម្អាតធ្មេញកុមារបានយ៉ាងដូចម៉េ្តច? ហើយថាតើយើងត្រូវតាមដានធ្មេញជាមួយទន្តបណ្ឌិតដោយរបៀបណានោះ?

 
[វីដេអូ] Ep.50 ប្រធានបទ៖​ ការថែទាំធ្មេញលើកុមារ

ការសម្អាតធ្មេញកុមារ

ចំពោះកុមារគឺចាប់ផ្តើមដុសធ្មេញនៅពេលមានអាយុ 6ខែហើយនៅពេលដែលដុសធ្មេញនឹងដែរ អាណាព្យាបាលអាចសម្អាតធ្មេញរបស់កូនបានហើយ ប៉ុន្តែអ្នកគួរតែយកច្រាសណាដែលតូចហើយទន់និងសមទំហំមាត់របស់កូន រួចដុសថ្នមៗទៅលើផ្ទៃទំពារ ខាងក្នុង និង ខាងក្រៅ ហើយក៏ត្រូវសម្អាតទៅលើខ្នងអណ្តាតផងដែរ។

ការតាមដានធ្មេញជាមួយទន្តបណ្ឌិត និងការផ្លាស់ប្តូរធ្មេញ

ចំពោះកុមារនៅពេលដែរគាត់ចាប់ផ្តើមដុសធ្មេញ អ្នកគួរជូនគាត់មកមន្ទីរពេទ្យដើម្បីងាយស្រួលឲ្យគ្រូពេទ្យណែនាំទៅមាតាបិតាក៏ដូចជាកុមារដើម្បីឲ្យគាត់ទទួលបានការថែទាំធ្មេញបន្ថែម។ នៅពេលដែរមានតំណូតធ្មេញមានន័យថាដូរទៅធ្មេញស្រុកគឺនៅអាយុ 6ឆ្នាំគឺអាចចាប់ផ្តើមថែទាំក៏ដូចជាយកចិត្តទុកដាក់និងមកជួបជាមួយគ្រូពេទ្យដើម្បីធ្វើការពិនិត្យ ចំពោះកុមារដែលចាប់ផ្តើមដុសធ្មេញស្រុកនៅពេលអាយុ 6ឆ្នាំ។ ដូចនេះអាណាព្យាបាលគួរយកកូនមកពេទ្យធ្មេញនៅកន្លះខែ ទៅ 1ខែម្តងដើម្បីឲ្យគ្រូពេទ្យពិនិត្យតាមដានធ្មេញរបស់កុមារ ។

 

 

អាហារដែលធ្វើឲ្យប៉ះពាល់ធ្មេញ

សំរាប់អាហារដែលប៉ះពាល់ធ្មេញមានដូចជា:

  • សារធាតុផ្អែម (សូកូឡា ទឹកផ្អែមៗ)
  • ការញុំាអាហារហើយមិនបានញុំាទឹកបន្ទាប់ពីញុំាអាហាររួច។ល។

ចំពោះអាហារទាំងអស់នេះអាចបង្កទៅជាពុក ឬ ធំក្លិនមាត់មិនល្អជាពិសេសអាហារណាដែលមានជាតិផ្អែមខ្លាំងហើយមិនបានញុំាទឹកនិងសម្អាតឲ្យបានស្អាតល្អទៀតនោះ។

ថ្នាំ និង ច្រាស់ដុះធ្មេញ

ទាក់ទងជាមួយនិងច្រាស់ដុះធ្មេញតម្រូវឲ្យជ្រើសរើសជាមួយច្រាស់ណាដែរតូចហើយទន់ដែលសាកសមជាមួយទំហំមាត់របស់គាត់ក៏ដូចជាទំហំធ្មេញរបស់

គាត់ផងដែរ។​ ចំណែកថ្នាំដុសធ្មេញវិញគួរតែជ្រើសរើសយកថ្នាំដុសធ្មេញណាដែលមានជាតិ Fluoride ដែលជួយឲ្យធ្មេញរឹងមាំក៏ដូចជា ស ស្អាតផងដែរ។

សំរាប់ច្រាស់វិញយើងអាចប្រើបានចន្លោះពី 1-2ខែមើលតាមជាក់ស្តែងកុំឲ្យច្រាសរីកខុសទ្រុងទ្រាយពេក អាចធ្វើឲ្យប៉ះពាល់អញ្ចាញធ្មេញ។

សារដ៏មានសារ:ប្រយោជន៍

សូមសំណូមពរទៅដល់មាតាបិតាគ្រប់រូបទាំងអស់ត្រូវយកចិត្តទុលដាក់ឲ្យបានខ្ពស់ទៅលើធ្មេញកុមារ។ សូមពន្យល់និងអប់រំកូន ឬ អនុវត្តន៍ផ្ទាល់អំពីការសំអាតធ្មេញឲ្យបានល្អជាប្រចាំថ្ងៃ៕

សូមទស្សនាវីដេអូខាងក្រោម: