មកលើកនេះ ជី ដេវីត ធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើលសារជាថ្មីជាមួយគំរូហាងថ្មី
ប្រិយមិត្តប្រាកដជាស្គាល់ហើយនូវតារាចម្រៀងរ៉េបឯករាជ្យគឺ លោក ជីដេវីត។ សព្វថ្ងៃលោកកំពុងតែទទួលជោគជ័យយ៉ាងខ្លាំងទាំងជីវិតសិល្បៈនិងរកស៊ី ជាពិសេសលោកទទួលបានការងារជាតំណាងប្រេនល្បីៗជាច្រើន បូករួមទាំងជីវិតស្នេហាដ៏ផ្អែមល្ហែមជាមួយគូរស្នេហ៍ គឺកញ្ញា ទេព បូព្រឹក្ស ផងដែរ។
ជាក់ស្ដែងអ្នកគាំទ្រតារារ៉េបរូបនេះក៏បានដឹងថា នាពេលកន្លងមកថ្មីៗនេះ លោក ជី ដេវីត ក៏ទើបតែទទួលបានកាដូដ៏ធំក្នុងថ្ងៃគម្រប់ខួបស្នេហារយៈពេល ៥ឆ្នាំ របស់លោក គឺផ្ទះវីឡារហូតទៅដល់៥ខ្នងជាចំណងដៃនៃក្ដីស្រលាញ់របស់លោកជាមួយនិងកញ្ញា ទេព បូព្រឹក្ស ដែលធ្វើឲ្យអ្នកគាំទ្រ ចូលរួមអបអរសាទរមិនស្ទើរនោះទេ។
យ៉ាងណាមិញ តារាចម្រៀងនិងរ៉េប ខ្ពស់ស្រឡះរូបនេះក៏បានធ្វើឲ្យអ្នកគាំទ្ររូបលោក មានការភ្ញាក់ផ្អើលសារជាថ្មីជាមួយនឹងការបើកបង្ហាញនូវគំរូហាងខោអាវថ្មីមួយទៀត គ្រាន់តែឃើញគំរូហាងនេះក៏ ដឹងថាមានលក្ខណៈហាយសូទាន់សម័យបាត់ទៅហើយ ដោយរូបភាពរំលេចនៅភាពទាន់សម័យមានទាំង Logo ឈ្មោះផុសលើជញ្ជាំង ដែលមានឈ្មោះរបស់លោកផ្ទាល់តែម្តង ដែលមើលហើយត្រជាក់ភ្នែកតែម្ដង៕
ចង់ដឹងថាហាងនោះមាមរូបរាងយ៉ាងណាទៅទស្សនារូបភាពខាងក្រោមទាំងអស់គ្នា ៖
សូមចុច join Telegram https://t.me/cngtvcambodia