កិច្ចប្រជុំតាមប្រព័ន្ធវីដេអូស្ដីពី ការផ្លាស់ប្តូរឌីជីថលនៃប្រព័ន្ធអប់រំក្នុងបណ្ដាប្រទេសអាស៊ាន

កិច្ចប្រជុំពិភាក្សានេះផ្តោតសំខាន់លើគោលគំនិត និងវិសាលភាពចម្បងនៃការផ្លាស់ប្តូរឌីជីថលនៃប្រព័ន្ធអប់រំក្នុងបណ្តាប្រទេសអាស៊ាន តាមអ៊ិនធឺណេត ដោយមានការចង្អុលបង្ហាញពីសារៈសំខាន់នៃការផ្សារភ្ជាប់រវាងគ្នា និងការទទួលបានបច្ចេកវិទ្យាឌីជីថល អក្ខរកម្មឌីជីថលជំនាញដែលអាចផ្ទេរបាន និងការដាក់បញ្ចូលប្រកបដោយសមធម៌ភាពជាដៃគូក្នុងវិស័យសាធារណៈនិងឯកជនក្នុងការផ្លាស់ប្តូរឌីជីថលនៃប្រព័ន្ធអប់រំ។

 
កិច្ចប្រជុំតាមប្រព័ន្ធវីដេអូស្ដីពី ការផ្លាស់ប្តូរឌីជីថលនៃប្រព័ន្ធអប់រំក្នុងបណ្ដាប្រទេសអាស៊ាន

កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមវត្តមានឯកឧត្ដមបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ហង់ជួន ណារ៉ុន តំណាងក្រសួងអប់រំ​ យុវជន​ និងកីឡា​នៃព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមពីរដ្ឋមន្រ្ដីអប់រំអាស៊ាន នាយកអង្គការយូនីហ្សេសប្រចាំតំបន់ ឧត្ដមមន្រី្តអប់រំអាស៊ាន និងមន្រ្តីអប់រំអាស៊ានជាច្រើនរូប។

ក្នុងអំឡុងនៃកិច្ចប្រជុំនេះដែរ ឯកឧត្ដមបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីបានផ្ដោតសំខាន់លើបីចំនុច៖

១. ប្រព័ន្ធអប់រំដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកឌីជីថលនិងជំនាញដែលអាចផ្ទេរបានតាមរយៈការអប់រំឌីជីថល ។

២. ការសម្របសម្រួលឆ្លងវិស័យសម្រាប់ការអប់រំឌីជីថលដល់ក្រុមកុមារនិងក្មេងជំទង់ដែលងាយរងគ្រោះបំផុត ។

៣. តួនាទីរបស់វិស័យឯកជនក្នុងការលើកកម្ពស់ការរៀនតាមរយៈឌីជីថល។

តាងនាមថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបានសម្តែងនូវការថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះរដ្ឋមន្ត្រីអប់រំអាស៊ាន ជាពិសេសអង្គការយូនីហ្សេសប្រចាំតំបន់ ឧត្ដមមន្រី្តអប់រំអាស៊ាន ដែលបានរៀបចំកិច្ចប្រជុំដ៏មានសារៈសំខាននេះឡើង។

 ១៥ តុលា ២០២០ | ទីស្តីការក្រសួង

 

ប្រភព:ក្រសួងអប់រំ យុវជន និងកីឡា