រដ្ឋបាលរាជធានីភ្នំពេញអនុញ្ញាតឲ្យម្ចាស់អាជីវកម្មក្លឹបកំសាន្តនិងខារ៉ាអូខេទាំងអស់ បើកដំណើរការហើយ

រដ្ឋបាលរាជធានីភ្នំពេញអនុញ្ញាតឲ្យម្ចាស់អាជីវកម្មក្លឹបកំសាន្តនិងខារ៉ាអូខេទាំងអស់ បើកដំណើរការហើយ ដោយប្រែក្លាយទៅជាភោជនីយដ្ឋាន។

 
រដ្ឋបាលរាជធានីភ្នំពេញអនុញ្ញាតឲ្យម្ចាស់អាជីវកម្មក្លឹបកំសាន្តនិងខារ៉ាអូខេទាំងអស់ បើកដំណើរការហើយ
រដ្ឋបាលរាជធានីភ្នំពេញអនុញ្ញាតឲ្យម្ចាស់អាជីវកម្មក្លឹបកំសាន្តនិងខារ៉ាអូខេទាំងអស់ បើកដំណើរការហើយ

 

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី៧​ ខែកក្តដា ឆ្នាំ២០២០​ ម្សិលមិញ បានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យម្ចាស់អាជីវកម្មក្លឹបកម្សាន្ត និងខារ៉ាអូខេទាំងអស់នៅរាជធានីភ្នំពេញ​ បើកដំណើរការឡើងវិញហើយ ដោយប្រែក្លាយទៅជាភោជនីដ្ឋាន ប៉ុន្តែម្ចាស់អាជីវកម្មត្រូវ ៖

១​ ស្នើសុំលិខិតអនុញ្ញាតអាជីវកម្ម តាមយន្តការច្រកចេញចូលតែមួយ រាជធានីភ្នំពេញ

​​​    ២ គោរពឲ្យបានម៉ឺងម៉ាត់នូវវិធានការនៃក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីក   

        រាលដាលនៃជំងឺកូវិដ១៩ និងវិធានសុវត្ថភាព របស់ក្រសួងទេសចរណ៏។

 

 

សូមបញ្ជាក់ផងដែរថា ការបិទខេធីវី ( KTV ) និងរោងភាពយន្ត គឺចាប់ផ្តើមពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ មកម្ល៉េះដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ-១៩៕

 

 

 

 

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ