Premier League: De Gea និង Lingard ជាវីរបុរសក្នុងការប្រកួតទល់នឹង West Ham

Manchester United អាចទទួលបាន ៣ ពិន្ទុ បើទោះបីជាចាញ់ក្រុមម្ចាស់ផ្ទះក្នុងតង់ទីមួយនៃការប្រកួតក៏ដោយ ក្រុមបិសាចក្រហម Manchester United បានធានាជ័យជម្នះលើក្រុម West Ham ។

 
Premier League: De Gea និង Lingard ជាវីរបុរសក្នុងការប្រកួតទល់នឹង West Ham

Manchester United បានតាមពីក្រោយដើម្បីទទួលបាន ៣ ពិន្ទុដោយកីឡាករ Cristiano Ronaldo និង Jesse Lingard ដែលបានធ្វើការវាយសម្រុកយ៉ាងខ្លាំងក្លាបន្ទាប់ពីកីឡាករ Said Benrahma បានជួយ ឲ្យ ក្រុមម្ចាស់ផ្ទះនាំមុខមុន។

ការប្រកួតបានប្រព្រឹត្តទៅយ៉ាងរលូន លុះដល់នាទីទី ៧៧  Ronaldo បានទាមទារបាល់ប៉េណាល់ទី ប៉ុន្តែត្រូវបានបដិសេធពីអាជ្ញាកណ្តាល។ នៅសល់ពេល ៥ នាទីចុងក្រោយ Ronaldo បានសុំបាល់ប៉េណាល់ទីម្តងទៀតនៅពេលដែលគាត់អះអាងថា Aaron Cresswell បានទាញអាវរបស់គាត់ ប៉ុន្តែនៅតែត្រូវបានបដិសេធពីអាជ្ញាកណ្តាលដដែល។

ក្រុមបិសាចក្រហមបាននាំមុខមុននៅពេលដែលកីឡាករបម្រុង Lingard បានស៊ុតបាល់បញ្ចូលទីនៅនាទីទី ៨៩ ។ វាមិនបានបញ្ឈប់នៅត្រឹមនេះទេ ដោយសារតែក្រុម West Ham ទទួលបានបាល់ពិន័យនៅម៉ោងបន្ថែម។ កីឡាករ Mark Noble របស់ West Ham ដែលទើបតែប្តូរចូល គឺជាអ្នករាប់រងការស៊ុតបាល់ប៉េណាល់ទីនេះ តែគ្រាប់បាល់របស់គាត់ត្រូវបានសង្គ្រោះដោយ Devid de Gea ដែលបានធ្វើឲ្យក្រុមរបស់លោក Ole Gunnar Solksjaer ទទួលបានជ័យជម្នះ។

សូមបញ្ជាក់ថាការសង្គ្រោះបាល់ប៉េណាល់ទីរបស់ De Gea គឺជាលើកទី ១ របស់គេក្នុងរយៈពេលជាង ៥ ឆ្នាំ ។ ពេលវេលាចុងក្រោយដែលគាត់បានជួយសង្គ្រោះបាល់គឺនៅខែមេសាឆ្នាំ ២០១៦ ។

 

ប្រភព៖ GOAL