[វីដេអូ] Ep. 120 ប្រធានបទ៖ ជំងឺលើសជាតិខ្លាញ់ក្នុងសរសៃឈាម (ហានិភ័យចំពោះបេះដូង)

សារជាតិខ្លាញ់ គឺជាសារជាតិមួយប្រភេទដែលមាននៅក្នុងចំណីអាហារភាគច្រើនដែលចូលក្នុងសារពាង្គកាយរបស់យើងតាមរយៈការទទួលទានអាហារ។ សារជាតិខ្លាញ់មានតួរនាទីសំខាន់ណាស់នៅក្នុងជីវិតរបស់យើង វាជួយទ្រទ្រង់ថាមពល មួយវិញទៀតសារជាតិខ្លាញ់ចូលរួមក្នុងការបង្កើតនៅអ័រម៉ូនផ្សេងៗនៅក្នុងសរីរាង្គកាយរបស់មនុស្សយើង។ ចំពោះសារជាតិខ្លាញ់ចែកចេញជាពីក្រុមធំៗ គឺសារជាតិខ្លាញ់ល្អ LDL និងសារជាតិខ្លាញ់អាក្រក់ HDL។

 
[វីដេអូ] Ep. 120 ប្រធានបទ៖ ជំងឺលើសជាតិខ្លាញ់ក្នុងសរសៃឈាម (ហានិភ័យចំពោះបេះដូង)

ជំងឺលើសជាតិខ្លាញ់ គឺជាជំងឺដែលបណ្តាលមកពីការលើសកម្រិតនៅសារជាតិខ្លាញ់នៅក្នុងសរសៃឈាមហើយដែលផ្តោតសំខាន់ វាកើនឡើងនៅក្នុងសរសៃឈាមបេះដូងដូចគ្នា។

+ រោគសញ្ញា
ជាទូទៅជំងឺលើសជាតិខ្លាញ់នៅក្នុងសរសៃឈាមបេះដូងបើដំណាក់កាលដំបូងៗគឺមិនមានចេញនៅរោគសញ្ញានោះ ភាគច្រើនអ្នកជំងឺតែងតែអត់ដឹងថាខ្លួនឯងមានជំងឺនេះផង។ ប៉ុន្តែអ្នកជំងឺអាចសម្គាល់ខ្លួនឯងបានថារោគសញ្ញា ដូចជាការឡើងទម្ងន់ និងអាចសង្កេរឃើញថាមានកំណកខ្លាញ់នៅខាងក្រោមស្បែកភាគច្រើនជួបញឹកញាប់ជាងគេនៅក្រោមត្របកភ្នែក។
ទាក់ទងនិងមូលហេតុនៃការលើសជាតិខ្លាញ់នៅក្នុងសរសៃឈាម គឺដោយសារការទទួលទានបរិមាណខ្លាញ់ដែលលើសកម្រិតពីតម្រូវការរបស់ខ្លួនយើងហើយចាល់នៅក្នុងសរសៃឈាមបេះដូងដែលជាមូលហេតុមួយគួរឲ្យព្រួយបារម្មណ៍។
បើសិនជាមិនបានដឹងមុន ឬមកពិនិត្យមិនទាន់ពេលវេលាគឺអាចប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិតព្រោះការលើសជាតិខ្លាញ់ក្នុងសរសៃឈាមនៅដំណាក់កាលដំបូងមិនចេញរោគសញ្ញានោះទេ អញ្ចឹងសូមមានការប្រុងប្រយ័ត្ន។
វ័យដែលប្រឈមនឹងជំងឺនេះគឺកើតមានគ្រប់វ័យក៏ប៉ុន្តែគ្រាន់តែនៅវ័យចំណាស់អាចនឹងប្រឈមមុខខ្ពស់នៃការកើតជំងឺលើសជាតិខ្លាញ់នៅលើសរសៃឈាមបេះដូង។
រោគវិនិច្ឆ័យ
ការធ្វើរោគវិនិច្ឆ័យតាមរយ:ការបូមឈាមនៅពេលព្រឹកមុនញុំាអាហារ។


+ការព្យាបាល
ការព្យាបាលជំងឺលើសជាតិខ្លាញ់នៅក្នុងសរសៃឈាម គឺមានវិធីពីរប្រភេទ 
-  ការញុំាថ្នាំ ឬបូករួមការកាត់បន្ថយការញុំានៅសារជាតិខ្លាញ់
-  បើឈានដល់អាការៈធ្ងន់ធ្ងរ អាចថតឆ្លុះសរសៃឈាម និងដាក់រស័រនៅកន្លែងមានស្ទះសរសៃឈាមបេះដួង
វិធីសាស្រ្តការពារ
-កាត់បន្ថយការញុំាសារធាតុខ្លាញ់
- ធ្វើលំហាត់ប្រាណឲ្យបានទៀតទាត់
-រក្សាទម្ងន់ខ្លួន
-បញ្ឈប់ការជក់បារី
-បញ្ឈប់ការពិសារស្រា
ដូច្នេះហើយសូមប្រុងប្រយ័ត្នអោយបានខ្ពស់បំផុត និងយកទុកដាក់ចំពោះសុខភាព ដោយទៅពិនិត្យតាមដានសុខភាពជារៀងរាល់៦ខែម្តង ៕

សូមទស្សនាវិដេអូខាងក្រោម៖