[វីដេអូ] Ep.2 # ជំងឺដុះសាច់បំពង់ក
ជម្ងឺដុះសាច់បំពង់ក មិនមែនជាជម្ងឺដែលដុះសាច់ថ្មីនោះទេ វាគឺជាប្រភេទសាច់ដែលកើតមានស្រាប់នៅខ្លួនរបស់យើងតែម្តង។
គេបែងចែកជម្ងឺដុះសាច់បំពង់កជា ៤ប្រភេទគឺ
១ នៅខាងក្រោយច្រមុះ តែស្ថិតនៅអមសងខាងហៅថា Adenoid
២ Tubal Tonsil
៣ សាច់ដែលយើងតែងតែឃើញនៅក្នុងមាត់គេហៅថា Palatine Tonsil
៤ ម៉ូលេគុលកណ្តាលហៅថា Lingual Tonsil
+ផលប៉ះពាល់នៃជម្ងឺដុះសាច់បំពង់ក
១ ធ្វើឲ្យពិបាកក្នុងការដកដង្ហើម ខ្សោយអុកស៊ីសែន
២ គេងនៅពេលយប់ស្រមុក
៣ បែកញើស
៤ កន្ត្រាក់ដៃជើង
៥ ខ្សោយការចងចាំ ឆាប់ភ្លេចភ្លាំង រៀនសូត្រមិនបានល្អ
៦ ងាយនឹងមានការរលាកច្រមុះ បំពង់ករុំារ៉ៃ ។
+វិធីសាស្រ្តក្នុងការថែទាំ
ប្រសិនបើអ្នក ឬកូនរបស់អ្នកមានអាការ:ដូចបានរៀបរាប់ខាងលើដូចជា ពិបាកដកដង្ហើម ឬក៏ឈឺបំពង់ករុំារ៉ៃ អ្នកគួរតែទៅមន្ទីរពេទ្យដើម្បីឲ្យគ្រូពេទ្យឯកទេសពិនិត្យមើលនិងតាមដានរោគសញ្ញាដើម្បីព្យាបាលទាន់ពេលដោយប្រើឱសថ។
ផ្ទុយទៅវិញប្រសិនបើអ្នកមិនប្រញាប់បញ្ជូនកូនទៅកាន់មន្ទីរពេទ្យឲ្យបានទាន់ពេលវេលាទេ នោះរោគសញ្ញានឹងកើតឡើងជាជម្ងឺរុំារ៉ៃ ដុះសាច់ធំ ដែលជាហេតុត្រូវធ្វើការវះកាត់ដើម្បីកោសយកសាច់ដុះចេញ។
+ចំពោះលក្ខខណ្ឌដែលត្រូវវះកាត់សាច់ដុះបំពង់ក
១ លក្ខខណ្ឌសាច់បំពង់កដុះឡើងធំពេកដែលធ្វើឲ្យកង្វះអុកស៊ីសែន ពិបាកដដង្ហើម
២ នៅពេលអ្នកជម្ងឺមានការឈឺលើសពី ៣ដងក្នុងរយ:ពេល ១ឆ្នាំ ឬលើសពី ៥ដងក្នុងរយ:ពេល ២ឆ្នាំ ដោយសារតែវាអាចបង្កជាពពួកបាត់តេរីម្យ៉ាងដែលអាចធ្វើឲ្យប៉ះពាល់ទៅដល់បេះដូង ជង្គង់ និង តម្រង់នោម។
៣ បន្ទាប់ពីការព្យាបាលអាប់សែរយ:ពេល ៣ខែ គ្រូពេទ្យនិងណែនាំអ្នកជម្ងឺឲ្យធ្វើការវះកាត់ចេញ ពីព្រោះខ្លាចមានការដុះរើលឡើងវិញ។បន្ថែមពីនេះក៏មានករណីខ្លះទៀតអាចកើតឡើងទៅលើអ្នកជម្ងឺដែលមានអាការ:ដូចជា ក្លិនមាត់មិនល្អ ឬ ក៏ឧស្សាដេកស្រមុកខ្លាំង និងអ្នកជម្ងឺធាត់ខ្លាំងផងដែរ។
+ចំណីអាហារ
ចំពោះចំណីអាហារដែលធ្វើឲ្យមានជម្ងឺដុះសាច់បំង់កមានដូចជា ញុំាអាហារផ្អាប់ ញុំាផ្អែមពេក ផឹកទឹកកក ជក់បារី ផឹកស្រា ដាក់កង្ហារ ឬម៉ាស៊ីនត្រជាក់ចំមុខពេក និង ការផ្តាសាយរុំារ៉ៃជាដើម។
ដើម្បីការបន្ថយ អាណាព្យាបាលត្រូវមានការប្រុងប្រយ័ត្នកុំឲ្យកូនញុំាផ្អែមពេក ផឹកទឹកកកញឹកញាប់ពេក ត្រូវពិនិត្យមើលចំណីអាហារដែលត្រូវឲ្យកូនញុំា។
សូមបញ្ជាក់ផងដែរថា ជម្ងឺនេះច្រើនតែកើតនៅវ័យក្មេងតែបុ៉ណ្ណោះ នៅចន្លោះអាយុពី ៣ ទៅ ៦ឆ្នាំ រីឯមនុស្សធំវិញក៏កើតឡើងដែរ តែមានចំនួនតិចជាងនៅវ័យក្មេងទេ៕
សូមទស្សនាវីដេអូដូចខាងក្រោម៖
ប្រភព: លោកវេជ្ជបណ្ឌិត: ពិន វណ្ណលី