ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អញ្ជើញចូលរួមសម័យប្រជុំពេញអង្គលើកទី០៦ នៃគណៈកម្មាធិការ ICC Preah Vihear តាមរយៈប្រព័ន្ធវីដេអូអនឡាញ

នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម កុល វីរក្ស រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិព្រះវិហារ បានអញ្ជើញដឹកនាំក្រុមការងារក្រសួងមហាផ្ទៃ ចូលរួមសម័យប្រជុំពេញអង្គលើកទី០៦ របស់គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ សម្រាប់ការអភិរក្ស និងការលើកតម្លៃរមណីយដ្ឋានប្រាសាទព្រះវិហារ (ICC Preah Vihear) តាមរយៈប្រព័ន្ធវីដេអូអនឡាញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានគណៈកម្មាធិការជាតិយូណេស្កូកម្ពុជា ។

 
ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អញ្ជើញចូលរួមសម័យប្រជុំពេញអង្គលើកទី០៦ នៃគណៈកម្មាធិការ ICC Preah Vihear តាមរយៈប្រព័ន្ធវីដេអូអនឡាញ
ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អញ្ជើញចូលរួមសម័យប្រជុំពេញអង្គលើកទី០៦ នៃគណៈកម្មាធិការ ICC Preah Vihear តាមរយៈប្រព័ន្ធវីដេអូអនឡាញ

 

នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម កុល វីរក្ស រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិព្រះវិហារ បានអញ្ជើញដឹកនាំក្រុមការងារក្រសួងមហាផ្ទៃ ចូលរួមសម័យប្រជុំពេញអង្គលើកទី០៦ របស់គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ សម្រាប់ការអភិរក្ស និងការលើកតម្លៃរមណីយដ្ឋានប្រាសាទព្រះវិហារ (ICC Preah Vihear) តាមរយៈប្រព័ន្ធវីដេអូអនឡាញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានគណៈកម្មាធិការជាតិយូណេស្កូកម្ពុជា ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធរបស់ប្រទេសកម្ពុជា និងសហប្រធានឥណ្ឌា-ចិន បណ្តាប្រទេសជាសមាជិកចំនួន ៦ មានដូចជាប្រទេសប៊ែលហ្ស៉ិក បារាំង ជប៉ុន សាធារណរដ្ឋកូរ៉េ ថៃ និងសហរដ្ឋអាមេរិច ព្រមទាំងអ្នកជំនាញជាតិ-អន្តរជាតិជាច្រើន ដើម្បីពិភាក្សាគ្នាអំពីយន្តការនៃការអភិរក្ស និងអភិវឌ្ឍរមណីយដ្ឋានប្រាសាទព្រះវិហារ និងរមណីយដ្ឋានប្រាសាទកោះកេរ។

កិច្ចប្រជុំពិភាក្សារបស់គណៈកម្មាធិការ ICC-Preah Vihearនេះ បានធ្វើឡើងដោយផ្តោតលើរបៀបវារៈសំខាន់ៗរួមមាន៖

ការរពិភាក្សាអំពីការងារកំណាយបុរាណប្រព័ន្ធបង្ហូរទឹកនៅប្រាសាទព្រះវិហារ ការជួសជុលជណ្តើរបុរាណខាងកើតដែលឧបត្ថម្ភដោយសហរដ្ឋអាមេរិក ការរៀបចំទីកន្លែងបដិសណ្ឋារកិច្ចទេសចរណ៍ ការរៀបចំកម្មវិធីអភិវឌ្ឍសហគមន៍មូលដ្ឋាន និងការងារចាំបាច់មួយចំនួនផ្សេងៗទៀត។

ជាងនេះទៀតក្នុងសម័យប្រជុំពេញអង្គលើទី៦ នៃគណៈកម្មាធិការ (ICC Preah Vihear)នេះ ក៏បានរៀបចំធ្វើបទបង្ហាញអំពីការងារការអភិរក្ស និងការអភិវឌ្ឍនៅតំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ និងរមណីយដ្ឋានប្រាសាទកោះកេរ ដល់សមាជិក និងអង្គប្រជុំទាំងមូលបានជ្រាបនូវការងារពាក់ព័ន្ធនានា ព្រមទាំងលទ្ធផលដែលសម្រេចបាន និងផែនការទិសដៅបន្តរបស់គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ សម្រាប់ការអភិរក្ស និងការលើកតម្លៃរមណីយដ្ឋានប្រាសាទព្រះវិហារ (ICC Preah Vihear)ផងដែរ៕

 

ប្រភព: ក្រសួងមហាផ្ទៃ ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា