ចិនព្រួយបារម្ភដោយសារឥណ្ឌាហាមឃាត់កម្មវិធីទូរស័ព្ទរបស់ខ្លួន
ទីក្រុងប៉េកាំង៖ ចិនបាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនមានការព្រួយបារម្ភអំពីការសម្រេចរបស់ឥណ្ឌាក្នុងការហាមឃាត់កម្មវិធីទូរស័ព្ទរបស់ខ្លួនដូចជា TikTok និង WeChat។ នេះបើតាមការចុះផ្សាយរបស់ទីភា្នក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០។

លោក ចាវ លីជៀន អ្នកនាំពាក្យក្រសួងការបរទេសរបស់ចិន បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌ មានក្នុងសន្និសីទកាសែតប្រចាំថ្ងៃថា ឥណ្ឌាមានការទទួលខុសត្រូវក្នុងការសម្រេចលើសិទ្ធិអាជីវកម្មរបស់ចិន។
គួររម្លឹកផងដែរថា កាលពីថ្ងៃច័ន្ទ ឥណ្ឌាបានហាមឃាត់កម្មវិធីទូរស័ព្ទចំនួន៥៩កម្មវិធី ដែលភាគច្រើនជារបស់ចិន។
ប្រភព៖ CNA, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ