ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានផ្ញើសារព្រមានទៅចិនថាឱ្យនៅឱ្យឆ្ងាយពីទ្វីបអាមេរិក
ទីក្រុងវ៉ាស៊ីនតោន៖ ក្នុងចំណោមគោលដៅជាច្រើននៃប្រតិបត្តិការយោធាសហរដ្ឋអាមេរិក កាលពីរសប្តាហ៍មុន បានចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ ហើយក៏បានផ្ញើសារព្រមានទៅកាន់ចិនថា៖ សូមនៅឱ្យឆ្ងាយពីទ្វីបអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters ដែលបានចុះផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦នេះ។

គួររម្លឹកថា រដ្ឋបាលអាមេរិកបានចាប់លោក Maduro ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦គឺមានគោលបំណងមួយផ្នែកដើម្បីទប់ទល់នឹងមហិច្ឆតារបស់ចិន ដែលប្រើប្រាស់បំណុលដើម្បីទទួលបានប្រេងថោកពីប្រទេសវេណេស៊ុយអេឡា។
សូមជម្រាបថា លោក Donald Trump បានប្រាប់យ៉ាងច្បាស់ៗនៅក្នុងកិច្ចប្រជុំមួយជាមួយនាយកប្រតិបត្តិប្រេង កាលពីពេលថ្មីៗនេះ ដោយបានលើកឡើងប្រាប់ទៅ ចិន និងរុស្សីថា ក្នុងនាមជា «អ្នកជិតខាងល្អ យើងចុះសម្រុងជាមួយនឹងអ្នកខ្លាំងណាស់ យើងមិនចង់ឲ្យអ្នកនៅទីនោះទេ ហើយយើងបើកចំហ អាជីវកម្ម អ្នកអាចទិញប្រេងទាំងអស់ពីសហរដ្ឋអាមេរិកបាន» ៕

ប្រភព៖ Reuters
ទំនាក់ទំនងការផ្សាយ: 085 999 070 / 098 999 070


















