«Smart Forest City» គម្រោងអភិវឌ្ឍន៍ទីក្រុងសេដ្ឋកិច្ចវិលជុំដំបូងគេ នៅប្រទេសម៉ិចស៊ិក

ម៉ិចស៊ិក៖ «Smart Forest City» ឬ «ទីក្រុងព្រៃឈើឆ្លាតវៃ» គឺជាគម្រោងអភិវឌ្ឍន៍មួយដែលរចនាឡើងដោយក្រុមហ៊ុន Stefano Boeri Architett របស់អ៊ីតាលី ក្នុងគោលបំណង ស្ថាបនា ទីក្រុងCancun ប្រទេសម៉ិចស៊ិក ឲ្យក្លាយជាទីក្រុងប្រកបដោយចិរភាព និងជាគំរូសម្រាប់ការអភិវឌ្ឍទីក្រុងក្នុងពេលអនាគត។

គម្រោងនេះ ត្រូវបានអភិវឌ្ឍន៍ ដោយក្រុមហ៊ុនអចលនៈទ្រព្យ និងវាយនភ័ណ្ឌរបស់ប្រទេស​ហុងឌូរ៉ាស ឈ្មោះ Grupo Karim’s ដើម្បីប្រែក្លាយទីក្រុង Cancun ឲ្យក្លាយជាទីក្រុងមួយ ដែលអាចផលិតធនធាន ដោយខ្លួនឯង ជំនួសឲ្យការនាំចូលពីខាងក្រៅ ឬ ហៅម្យ៉ាងទៀតថា ទីក្រុង​សេដ្ឋកិច្ចវិលជុំ (Renewable Circular Economy City)។

តំបន់ដែលនឹងត្រូវអភិវឌ្ឍន៍នេះមានទំហំ ៥៥៧ ហិកតា បច្ចុប្បន្ន​កំពុងត្រូវបានប្រើប្រាស់ជាកន្លែងបូមខ្សាច់ សម្រាប់សាងសង់សណ្ឋាគារ។ តាមរយៈគម្រោងខាងលើ តំបន់នេះនឹងក្លាយជាទីក្រុង ចិរភាព ១០០% ក្នុងការផលិតស្បៀងអាហារ ​និងថាមពលដោយខ្លួនឯង ហើយក៏ជាកន្លែងរស់នៅសម្រាប់មនុស្ស ១៣ម៉ឺននាក់ផងដែរ។

រចនាដោយស្ថាបត្យករ និងជាអ្នករចនាទេសភាពស្រ្តី ដ៏ឆ្នើមរបស់អ៊ីតាលីឈ្មោះ Laura Gatti គម្រោង Smart Forest City នឹងមានបញ្ចូលការដាំដើមឈើចំនួន ៧.៥លាន ដើម លើផ្ទៃដី ៤០០ ហិកតា នៃទំហំទីក្រុងសរុប ៥៥៧ហិចតា។ គេរំពឹងថារុក្ខជាតិនៅក្នុងទីក្រុងនេះ អាចស្រូបយកឧស្ម័នកាបូនិច
ប្រមា​ណ​ ១១៦.០០០ តោនក្នុងមួយឆ្នាំ ខណៈដែលការបញ្ចេញមានត្រឹមតែ ៥.៨០០ តោន ប៉ុណ្ណោះ។ ទីក្រុងនេះ នឹងមានដំបូលរួមពណ៌បៃតង អមដោយរុក្ខជាតិដុះនៅសងខាងអគារ​ខៀវស្រងាត់ ដែលត្រូវបានគេស្គាល់ថាជាអគារបៃតង។ទឹកគឺជាគន្លឹះ សំខាន់បំផុតមួយ នៅក្នុងគម្រោងនេះ ហើយគេគ្រោងនឹងស្ដុកទឹកទាំងអស់សម្រាប់ទីក្រុង នៅក្នុងអាងដ៏ធំមួយ ក្បែរច្រកចូលទីក្រុង។ នៅទីនោះ ក៏នឹងមានការសាង​សង់អាងចម្រាញ់ទឹក ដើម្បីធានាថា ដីមានសារធាតុរ៉ែគ្រប់គ្រាន់ សម្រាប់ការដាំដុះ និងស្រោចស្រពដំណាំនានា។ ចំណែក ថាមពលដែលត្រូវប្រើប្រាស់ក្នុងទីក្រុង គឺពឹងផ្អែកលើថាមពលដែលបានមកពីពន្លឺព្រះអាទិត្យ ដែលចូលរួមអភិវឌ្ឍដោយក្រុមហ៊ុនមួយរបស់អាល្លឺម៉ង់៕