អង្គការសុខភាពពិភពលោកត្រៀមបញ្ជូនក្រុមស៊ើបអង្កេតទៅប្រទេសចិនដើម្បីរកដើមកំណើតវីរុសកូរ៉ូណា

Geneva៖ លោក Tedros Adhanom ប្រធានអង្គការសុខភាពពិភពលោកបាននិយាយនៅថ្ងៃច័ន្ទថា អង្គការសុខភាពពិភពលោកនឹងបញ្ជូនក្រុមស៊ើបអង្កេតទៅប្រទេសចិននៅសប្តាហ៍ក្រោយដើម្បីស្រាវជ្រាវរកដើមហេតុនៃវីរុសកូរ៉ូណា។

 
អង្គការសុខភាពពិភពលោកត្រៀមបញ្ជូនក្រុមស៊ើបអង្កេតទៅប្រទេសចិនដើម្បីរកដើមកំណើតវីរុសកូរ៉ូណា

មិនតែប៉ុណ្ណោះ ប្រធានាធិបតី និងរដ្ឋលេខាធិការរបស់សហរដ្ឋអាមេរិកបាននិយាយដោយគ្មានភស្តុតាងថា ជម្ងឺអាចបណ្តាលមកពីមន្ទីរពិសោធន៏នៅទីក្រុងវូហ៉ាន ប៉ុន្តែចិនបានបដិសេធ។ ចំណែកឯអ្នកវិទ្យា សាស្ត្រនិយាយថា ជម្ងឺនេះកើតឡើងពីធម្មជាតិ។

សូមរម្លឹកផងដែរថា លោក Tedros Adhanom បានបន្ថែមថា បើសិនជាយើងស្គាល់ពីដើមកំណើតវីរុស និងមូលហេតុច្បាស់លាស់ យើងនឹងអាចប្រយុទ្ធប្រឆាំងបានល្អប្រសើរ ដូច្នេះយើងនឹងបញ្ជូនក្រុមស៊ើប អង្កេតទៅប្រទេសចិនសប្តាហ៍ក្រោយដើម្បីស្រាវជ្រាវ៕

ប្រភព៖ CNA, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ