ធនាគារពិភពលោកមើលឃើញថា សេដ្ឋកិច្ចថៃកំពុងធ្លាក់ចុះយ៉ាងតិច៥ភាគរយនៅឆ្នាំនេះ
ទីក្រុងបាងកក៖ ធនាគារពិភពលោកបាននិយាយនៅថ្ងៃអង្គារនេះថា សេដ្ឋកិច្ចរបស់ប្រទេសថៃត្រូវបាន គេប៉ាន់ស្មានថា នឹងរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារវិបត្តិកូវីដ១៩ ហើយកំពុងតែធ្លាក់ចុះយ៉ាងតិច ៥ភាគរយនៅឆ្នាំនេះ និងត្រូវចំណាយពេលច្រើនជាង២ឆ្នាំទៀតដើម្បីត្រឡប់ទៅកម្រិតលិទ្ធផលផលិតផលក្នុងស្រុកសរុបដូចកាលពីមុនពេលនៃការរាតត្បាតរបស់វីរុសកូវីដ១៩។ នេះបើតាមការចុះ ផ្សាយរបស់ទីភា្នក់ងារសារព័ត៌មាន Reuters។
លើសពីនេះទៅទៀត វិបត្តិកូវីដ១៩នេះនឹងធ្វើឲ្យកម្មករប្រមាណ ៨,៣ លាននាក់នឹងបាត់បង់ការងារ ឬប្រាក់ចំណូល ហើយធ្វើឲ្យការងារជាច្រើនប្រឈមនឹងគ្រោះថ្នាក់ ជាពិសេសកម្មករដែលពាក់ព័ន្ធនឹង
វិស័យទេសចរណ៏ និងសេវាកម្ម។
យ៉ាងណាមិញ ទីភ្នាក់ងារធនាគារពិភពលោកបាននិយាយក្នុងសេចក្តីថ្លែងការណ៏ថា សេដ្ឋកិច្ចថៃត្រូវគេបានព្យាករថានឹងកើនឡើង ៤,១% ក្នុងឆ្នាំ ២០២១ និង ៣,៦% នៅឆ្នាំ២០២២៕
ប្រភព៖ Reuters, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ