សន្និសីទសារព័ត៌មានស្តីពីការរៀបចំមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលលើកទី១៣
ឯកឧត្តម ឯក ប៊ុនថា អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីក្នុងពិធីសន្និសីទសារព័ត៌មានស្តីពីការរៀបចំមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលលើកទី១៣ នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នៅសណ្ឋាគារ Rosewood Phnom Penh ។
នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នៅសណ្ឋាគារ Rosewood Phnom Penh មានការរៀបចំកម្មវិធីសន្និសីទសារព័ត៌មានស្តីពីការរៀបចំមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលលើកទី១៣ ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ឯក ប៊ុនថា អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ចូលរួមក្នុងឱកាសនោះរួមមានលោក ជៀប សុវិជ្ជា អនុប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ លោក ជា សុភាព ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលធនធានសោតទស្សន៍បុប្ផាណា លោក សេដ្រិច អេឡូយ ប្រធានមហោស្រពភាពយន្តអន្តរជាតិកម្ពុជា ព្រមទាំងលោក លោកស្រីភ្ញៀវជាតិ អន្តរជាតិ និងអ្នកសារព័ត៌មានជាច្រើនរូប។
សូមជម្រាបជូនថា មហោស្រពភាពយន្តអន្តរជាតិកម្ពុជានឹងរៀបចំចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដោយពិធីបើកនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅសាលសន្និសីទចតុម្មុខ វេលាម៉ោង៥រសៀល។ ក្នុងមហោស្រពភាពយន្តអន្តរជាតិនេះ ក៏មានការចាក់បញ្ចាំងភាពយន្តដោយឥតគិតថ្លៃ ចំនួន២០០ចំណងជើង មកពីប្រទេសចំនួន៤១ប្រទេស នៅតាមរោងភាពយន្តមួយចំនួនក្នុងរាជធានីភ្នំពេញផងដែរ៕