[មានវីដេអូនៅខាងក្រោម] អ្នកនាង អម្ពរ ទេវី បានបង្ហោះសារមួយឃ្លាក្រោយកូនប្រុសរបស់ខ្លួនវិលត្រឡប់ទៅបំពេញភារកិច្ចវិញ
ពុកម៉ែបងប្អូនប្រហែលជាបានស្គាល់រួចមកហើយអំពីកេរ្ដិ៍ឈ្មោះដ៏ល្បីល្បាញពីកំពូលតារាសម្ដែងស្រីនាទស្សវត្ត៩០ គឺអ្នកនាង អម្ពរ ទេវី ហើយអ្វីដែលធ្វើអោយទស្សនិកជនចាំមិនភ្លេចបាននោះគឺការសម្ដែងដ៏ល្អ របស់អ្នកនាងមិនថាអោយអ្នកនាងសម្ដែងជាតួរសុភាពឬជាតួរក្រមិចក្រមើមឬជាតួអ្វីផ្សេងនោះទេគឺអ្នកនាង អាចសម្ដែងបានយ៉ាងល្អឥតខ្ចោះ។
តែគួរអោយសោកស្ដាយដោយអ្នកនាងបានលាឈប់ពីសិល្បៈក្រោយពីអ្នកនាងមានស្វាមីនឹងបានទៅរស់នៅឯនាយសមុទ្រជាមួយស្វាមីហើយសាងគ្រួសារយ៉ាងមានសុភមង្គលនឹងកក់ក្ដៅ។ ថ្មីៗនេះបើតាមការបង្ហោះរូបភាពអមនឹងសារមួយឃ្លារពោពេញទៅដោយការអាលោះអាល័យថា ពីរសប្ដាហ៍កន្លងទៅគ្រួសារយើងរីករាយណាស់ដែលបានជួបជុំកូន ថ្ងៃនេះពេលវេលាក៏បានមកដល់ កូនប្រុសដ៏ល្អខ្ញុំគេធ្វើដំណើរ ត្រឡប់ទៅបំពេញភារកិច្ចគេវិញហើយ សុខសប្បាយតាមផ្លូវណាកូន ស្រឡាញ់កូន នឹកកូន ពីគ្រួសាររបស់យើង។
សូមជម្រាបថា បើទោះបីអ្នកនាង អម្ពរ ទេវី បានឈប់ពីសិល្បៈក៏ពិតមែន ប៉ុន្ដែអ្នកនាងក៏ធ្លាប់បានមកថតសម្ដែងបាន២រឿងផងដែរ រឿងទី១ មានចំណងជើងថា “ទឹកចិត្តម្ដាយសម័យថ្មី” ដែលជាការដឹកនាំសម្ដែងពីអ្នកស្រី ពាន់ ភួងបុប្ផា នឹងរឿងទី២មានចំណងជើងថា ឆន្ទា ដែលដឹកនាំសម្ដែងដោយលោក ជា ឌីណាង នឹងបានដាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ CTN ផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម :
ប្រភព : Ampor Tevi Hap