ព័ត៌មានអន្តរជាតិ កាលពីពេលថ្មីៗនេះ លោកឧត្តមនាវីឯក Brad Cooper បានចេញសេចក្តីថ្លែងការណ៍ជាវីដេអូអំពីវឌ្ឍនភាពនៃ "ប្រតិបត្តិការ Epic Fury" ដែលជាយុទ្ធនាការយោធាដ៏ធំបំផុតក្នុងតំបន់មជ្ឈិមបូព៌ានាពេលបច្ចុប្បន្ននេះ

សហរដ្ឋអាមេរិក និងអុីស្រាអែលបានបើក "ប្រតិបត្តិការ Epic Fury" យ៉ាងសន្ធឹកសន្ធាប់ទៅលើអុីរ៉ង់ ដោយកម្ទេចគោលដៅជិត ២,០០០ កន្លែង និងផ្ដាច់សមត្ថភាពកងទ័ពជើងទឹកអុីរ៉ង់ទាំងស្រុងក្នុងរយៈពេល ១០០ ម៉ោងដំបូង។

 
ព័ត៌មានអន្តរជាតិ  កាលពីពេលថ្មីៗនេះ លោកឧត្តមនាវីឯក Brad Cooper បានចេញសេចក្តីថ្លែងការណ៍ជាវីដេអូអំពីវឌ្ឍនភាពនៃ

កាលពីពេលថ្មីៗនេះ លោកឧត្តមនាវីឯក Brad Cooper បានចេញសេចក្តីថ្លែងការណ៍ជាវីដេអូអំពីវឌ្ឍនភាពនៃ "ប្រតិបត្តិការ Epic Fury" ដែលជាយុទ្ធនាការយោធាដ៏ធំបំផុតក្នុងតំបន់មជ្ឈិមបូព៌ានាពេលបច្ចុប្បន្ននេះ។ប្រតិបត្តិការនេះបានឈានចូលដល់ថ្ងៃទីបួនហើយ ដោយមានការចូលរួមពីកងកម្លាំងចម្រុះជាង ៥០,០០០ នាក់ និងក្រុមនាវាផ្ទុកយន្តហោះចម្បាំងចំនួនពីរ។ លោកឧត្តមនាវីឯក Cooper បានបញ្ជាក់ថា ក្នុងរយៈពេលតែ ១០០ ម៉ោងដំបូងប៉ុណ្ណោះ កងកម្លាំងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានវាយប្រហារលើគោលដៅជិត ២,០០០ កន្លែង ដែលជាទំហំនៃការវាយប្រហារធំជាងប្រតិបត្តិ "Shock and Awe" គោលលដៅចម្បងនៃប្រតិបត្តិការនេះ គឺការកម្ទេចសមត្ថភាពវាយប្រហាររបសអ៊ីរ៉ង់។

 Operation Epic Fury was built in Tampa

គិតមកទល់ពេលនេះ ប្រព័ន្ធការពារអាកាស ទីតាំងបាញ់បង្ហោះមីស៊ីល Ballistic  និងដ្រូនរាប់រយកន្លែងត្រូវបានកម្ទេច។ អ្វីដែលគួរឱ្យកត់សម្គាល់បំផុតនោះគឺ កងទ័ពជើងទឹករបស់អ៊ីរ៉ង់ត្រូវបានគេរាយការណ៍ថាត្រូវបានវាយកម្ទេចស្ទើរតែទាំងស្រុង ដោយក្នុងនោះមាននាវាចំនួន ១៧ គ្រឿងត្រូវបានលិច ហើយបច្ចុប្បន្នមិនមាននាវាអ៊ីរ៉ង់ណាមួយកំពុងធ្វើចរាចរណ៍នៅក្នុងច្រកសមុទ្រ Hormuz ឡើយ។ក្នុងប្រតិបត្តិការនេះកងទ័ពជើងគោកអាមេរិកបានប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយប្រភេទ "Prism" ជាលើកដំបូង។ បន្ថែមលើនេះ ក្រុមការងារ "Task Force Scorpion Strike" ក៏បានបង្ហោះដ្រូនអត្តឃាតរាប់មិនអស់ ដែលត្រូវបានកែឆ្នៃពីបច្ចេកវិទ្យារបស់អ៊ីរ៉ង់ផ្ទាល់ ដើម្បីវាយបកទៅលើទីតាំងបញ្ជាការរបស់អ៊ីរ៉ង់វិញ។ទោះបីជាភាគីអ៊ីរ៉ង់បានវាយបកដោយប្រើមីស៊ីលជាង ៥០០ គ្រាប់ និងដ្រូនជាង ២,០០០ គ្រឿងក៏ដោយ ក៏បញ្ជាការដ្ឋានកណ្តាលអាមេរិកវាយតម្លៃថា សមត្ថភាពប្រយុទ្ធរបស់អ៊ីរ៉ង់កំពុងធ្លាក់ចុះយ៉ាងខ្លាំង។ លោកឧត្តមនាវីឯក Cooper បានបញ្ចប់សេចក្តីថ្លែងការណ៍ដោយភាពជឿជាក់ថាសហរដ្ឋអាមេរិកនឹងសម្រេចបាននូវគោលដៅយោធារបស់ខ្លួនក្នុងពេលឆាប់ៗនេះ។

Live updates: Joint US - Israel military offensive Operation Epic Fury |  LiveNOW from FOX

ប្រភព៖ US Central Command