[Covid-19] កម្ពុជា! ករណីវិជ្ជមានកូវីដ-១៩ ថ្មី កើនចំនួន ០២ករណីបន្ថែមទៀតហើយ

ក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មី ចំនួន ០២នាក់បន្ថែមទៀត ខណ:មិនមានករណីជាសះស្បើយទេនៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកមានវីរុសកូវីដ-១៩សរុប ៣៥៦នាក់។

 
[Covid-19] កម្ពុជា! ករណីវិជ្ជមានកូវីដ-១៩ ថ្មី កើនចំនួន ០២ករណីបន្ថែមទៀតហើយ

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០២០ថា កម្ពុជាមានអ្នកវិជ្ជមានវីរុសកូវីដ-១៩​ថ្មី​ ០២ករណី ខណ:មិនមានអ្នកជាសះស្បើយទេនៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩ សរុបមានចំនួន ៣៥៦ នាក់ក្នុងនោះមានស្រ្តី ៨៣នាក់ និងបុរស ២៧៣នាក់។

អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន ៣៦នាក់ ខណ:អ្នកសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញមានចំនួន ១៣នាក់។

គិតមកត្រឹមថ្ងៃនេះ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងវីរុសកូវី១៩សរុប ៣៥៦ករណី ក្នុងនោះមានអ្នកជំងឺ ៣០៧នាក់បានជាសះស្បើយ៕

សូមអានព័ត៌មានលម្អិតដូចខាងក្រោមនេះ​ ៖

 

ប្រភព: ក្រសួងសុខាភិបាល