សារព័ត៌មានបរទេសមួយបាននិយាយថា ហេតុអ្វីបានជាកម្ពុជា ជាប្រទេសដ៏ល្អមួយក្នុងពិភពលោក?

ដោយយោងទៅតាមសារព័ត៌មានបរទេស The Spectator សរសេរដោយលោក Sean Thomas បានបង្ហាញពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួនរបស់លោកក្នុងបទពិសោធធ្វើដំណើរ ស្នាក់នៅ និងកម្សាន្តនានាក្នុងប្រទេសកម្ពុជា។

 
សារព័ត៌មានបរទេសមួយបាននិយាយថា ហេតុអ្វីបានជាកម្ពុជា ជាប្រទេសដ៏ល្អមួយក្នុងពិភពលោក?
សារព័ត៌មានបរទេសមួយបាននិយាយថា ហេតុអ្វីបានជាកម្ពុជា ជាប្រទេសដ៏ល្អមួយក្នុងពិភពលោក?

តាមរយៈអត្ថបទរបស់លោក Sean Thomas ដែលបានចុះផ្សាយកាលពីថ្ងៃទី០៣ ខែកុម្ភៈកន្លងទៅ បានពណ៌នាថា បាទ! វាពិតជាគួរឱ្យអស់សំណើចណាស់ តើកម្ពុជាពិតជាអាចក្លាយជាប្រទេសដ៏ល្អមួយក្នុងពិភពលោកបានតាមរបៀបណា? បើនិយាយពីគោលដៅទេសចរណ៍ មនុស្សមិនអាចរកប្រទេសកម្ពុជាឃើញតាមរយៈផែនទីនោះទេ រួមទាំងបញ្ចូលទាំងមិត្តភក្តិ សាច់ញាតិរបស់ខ្ញុំដែលកំពុងសិក្សាពីភូមិវិទ្យានៅលើកម្រិតខ្ពស់(A)ផងដែរ។...

លោកបានបកស្រាយក្នុងន័យថា ប្រទេសកម្ពុជាធ្លាប់រងគ្រោះដោយសាររបបកម្ពុជាប្រជាធិបតេយ្យ(ប៉ុល ពត) និងធ្វើឱ្យមនុស្សជាច្រើននាក់បានស្លាប់ ជួបគ្រោះថ្នាក់ រហូតដល់បរិភោគសត្វពីងពាងជាងអាហារជាដើម តែបច្ចុប្បន្នមានការប្រែប្រួលជាខ្លាំង និងអាចរកចំណូលបានយ៉ាងច្រើនពីវិស័យទេសចរណ៍ ក្រោយពី COVID-19។ ត្រឡប់ភ្ជាប់មកវិញ កាលពីឆ្នាំមុន លោកបានទស្សនា និងកម្សាន្តនៅប្រទេសកម្ពុជា បើតាមអត្ថបទបាននិយាយថា បាទ! ខ្ញុំបានចំណាយពេលកាលពីឆ្នាំមុន និងមានពេលខ្ទង់ ១០-២០ ឆ្នាំក្នុងការធ្វើដំណើរជុំវិញពិភពលោក ហើយបីខែចុងក្រោយនេះ ក៏ធ្វើដំណើរជុំវិញឥណ្ឌូចិន ជាពិសេសប្រទេសកម្ពុជា...។ លោកបានបកស្រាយក្នុងន័យថាបន្ថែមទៀតថា ខ្ញុំអាចនិយាយបានថា វាពិតជាមានរឿងគួរឲ្យកត់សម្គាល់ច្រើន ប្រទេសល្អបំផុតនៅលើផែនដីនេះ។ បើនិយាយទាក់ទងនឹងម្ហូបអាហារ លោកមានអារម្មណ៍ថា ម្ហូបខ្មែរមានរសជាតិឆ្ងាញ់ៗ ដូចជា ទឹកប្រហុកសណ្តែក ឬទឹកត្រីអំពិលទុំ ឬសាច់គោម្រេចកំពត។ល។ ជាពិសេសគឺប្រជាជនខ្មែរ រួសរាយរាក់ទាក់ផ្តល់ទាំងស្នាមញញឹមនិងទទួលស្វាគមន៍ដោយភាពកក់ក្តៅ៕

 

កែសម្រួល និងបកប្រែដោយ៖ CNGTV Cambodia
រូបភាព៖ Envato