ស្បែកឡើងក្រហម ឬអេរីតែម
ដើម្បីបញ្ជាក់ថាជាអេរីតែម គេអាចធ្វើតេស្តដោយសង្កត់ចំកន្លែងស្បែកពណ៌ក្រហមនោះ វាឡើងសស្លេក ប៉ុន្តែវាត្រឡប់មកសភាពដើមវិញនៅពេលគេដកដៃចេញ។
ខ្មែរ៖ ស្បែកឡើងក្រហម ឬអេរីតែម
អង់គ្លេស៖ Erythema/Erythro Derma
បារាំង៖ Érythème
អាការៈស្បែកប្រែជាក្រហមតិច ឬច្រើនដោយសារកម្ដៅថ្ងៃ ឬប្រតិកម្មអាល្លែកហ្ស៊ី(Réaction Allergique)។ ជាធម្មតាវាកើតឡើងក្នុងការឆ្លើយតបទៅនឹងជំងឺ ឬការឆ្លងមេរោគក្នុងប្រតិកម្មទៅនឹងថ្នាំ។ ភាពធ្ងន់ធ្ងរនៃកន្ទួលក្រហមមានចាប់ពីកម្រិតស្រាលរហូតដល់ការគំរាមកំហែងដល់អាយុជីវិត។ Erythema គឺជាការឡើងក្រហមមិនធម្មតានៃស្បែក ឬភ្នាសរំអិល(Mucous Membranes) និងការកកស្ទះ Capillary ដែលបណ្តាលឱ្យមានជំងឺ ហើយចំណុចក្រហមនៅលើដៃ ឬជើងគឺជាសញ្ញាណដំបូងរបស់វា។
ឯកសារពិគ្រោះ៖ ក្រុមប្រឹក្សាជាតិភាសាខ្មែរ(សទ្ទានុក្រមបច្ចេកសព្ទ) និង Drugwatch