មេដឹកនាំកូរ៉េខាងជើង ដាក់បញ្ជាឱ្យកងទ័ពបង្កើនការហ្វឹកហាត់ធ្វើសមយុទ្ធ

ថ្មីៗនេះ ប្រធានាធិបតេយ្យប្រទេសកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានដាក់បញ្ជាឱ្យកងទ័ពបង្កើនការសមយុទ្ធនេះ ក្រោយពីពេលដែលកូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិក បានធ្វើសមយុទ្ធយោធារួមជាមួយគ្នា ដែលមានទាហានរាប់ពាន់នាក់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ALJAZEERA ។

 
មេដឹកនាំកូរ៉េខាងជើង ដាក់បញ្ជាឱ្យកងទ័ពបង្កើនការហ្វឹកហាត់ធ្វើសមយុទ្ធ

អត្ថបទ៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបញ្ជាឱ្យកងទ័ពបង្កើនការត្រៀមខ្លួនធ្វើសង្រ្គាម បន្ទាប់ពីការចុះត្រួតពិនិត្យកងទ័ពនៅឯមូលដ្ឋានប្រតិបត្តិការយោធានៅភាគខាងលិចនៃប្រទេស។ ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ (KCNA) ដែលគ្រប់គ្រងដោយរដ្ឋ មិនបានបង្ហាញពីទីតាំងមូលដ្ឋាននៅក្នុងរបាយការណ៍របស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍នោះទេ។

យោងតាមទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ (KCNA) មេដឹកនាំកូរ៉េខាងជើងបានមានប្រសាសន៍ថា យោធាត្រូវតែស្វាហាប់ពង្រឹងសមត្ថភាពត្រៀមខ្លួនចំពោះស្ថានភាពដែលកំពុងកើតមាន និងត្រៀមខ្លួនក្នុងសង្រ្គាម

សូមជម្រាបថា សមយុទ្ធនេះ ត្រូវបានគេរំពឹងថានឹងមានសមយុទ្ធ ៤៨ ប្រភេទផ្សេងៗគ្នា រួមទាំងសមយុទ្ធស្ទាក់ចាប់កាំជ្រួច ការទម្លាក់គ្រាប់បែក ការវាយប្រហារតាមអាកាស និងការបាញ់គ្រាប់ពិតដែលបានចាប់ផ្តើមកាលពីថ្ងៃចន្ទថ្មីៗនេះ៕



ប្រភព៖ Aljazeera