[វីដេអូ] សារវេជ្ជបណ្ឌិត | Ep.26 ប្រធានបទ៖ ការទទួលទានជាតិអំបិល ឬក៏ជាតិប្រៃ

ការទទួលទានជាតិអំបិលឬក៏ជាតិប្រៃ ចំពោះអ្នកជំងឺទឹកនោមផ្អែម ជាទូទៅបងប្អូនតែងតែឮការទទួលទានអំបិលដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព ហើយជួនកាលឮវេជ្ជបណ្ឌិតណែនាំដល់អ្នកជំងឺឲ្យធ្វើការតមអាហារដែលមានជាតិប្រៃ ការពិតទៅពាក្យដែលថាការតមអាហារប្រៃ គឺគេសំដៅទៅលើការកាតបន្ថយអោយមានជាតិសូដ្យូមនៅក្នុងឈាមតិចតួច។

 
[វីដេអូ] សារវេជ្ជបណ្ឌិត | Ep.26 ប្រធានបទ៖ ការទទួលទានជាតិអំបិល ឬក៏ជាតិប្រៃ

អំបិលប្រើប្រាស់សម្រាប់ដើម្បីបង្កើនរសជាតិនៅក្នុងចំណីអាហារដែរយើងបរិភោគជាប្រចាំថ្ងៃ។អំបិលជាសារជាតិដែលមានរូបធាតុគីមីជាសូដ្យូមក្លរួដែលមានប្រមាណជា 40% បន្ទាប់មកសូដ្យូម ក៏មាននៅក្នុងគ្រឿងតេស្តផ្សេងៗទៀតមានដូចជាប៊ីចេងដែលវាមានផ្ទុកជាតិសូដ្យូមប្រមាណជា12.3% សូដ្យូមក៏មាននៅក្នុង បន្លែ ផ្លែឈើ ត្រី​ សាច់ នឹងគ្រាប់ធញ្ញជាតិផ្សេងៗ ប៉ុន្តែក្នុងបរិមាណតិចតួចប៉ុណ្ណោះ។ជាធម្មជាតិរាងកាយរបស់មនុស្សយើងឬក៏ភាវៈរស់ផ្សេងទៀតត្រូវការជាតិសូដ្យូម ក្នុងបរិមាណមួយអោយសមស្រមដើម្បីឲ្យរាងកាយប្រព្រឹត្តមុខងារផ្សេងៗទៅបានដោយប្រក្រតី ដូចជាការរក្សាលំនឹងជាតិទឹកនៅក្នុងឈាម រក្សាលំនឹងអេឡិចត្រូលីបនៅក្នុងកោសិការ និងសសៃឈាមផ្សេងៗ។​

ការដែលអ្នកជំងឺបរិភោគអាហារជាតិប្រៃច្រើន សូដ្យូមនិងអាចកើនឡើងនៅក្នុងឈាមនៅពេលនោះរាងកាយរបស់យើងដូចជាតម្រង់នោមធ្វើការស្រូបយកជាតិទឹកច្រើន ដើម្បីពង្រាវនៅកំហាប់ជាតិសូដ្យូមនៅក្នុងឈាមអោយប្រក្រតី បែបនេះហើយធ្វើឲ្យមានការកើនឡើងជាតិទឹកនិងសូដ្យូមនៅក្នុងសសៃឈាម​ ដែលអាចធ្វើអោយមានការលើសសម្ពាធឈាម។ មួយវិញទៀតសូដ្យូមដែលច្រើននៅក្នុងឈាមធ្វើឲ្យមានបន្លាស់ទីជាតិទឹកចេញពីកោសិការផ្សេងៗដែលធ្វើឲ្យកោសិការទាំងនោះមិនអាចបំពេញមុខងារពេញលេញបាន ដូចជាកោសិការខួរក្បាល  កោសិការនៃប្រព័ន្ធការពារ កោសិការនៅក្នុងសាច់ដុំឬក៏ឆ្អឹងជាដើម៕