[វីដេអូ]សារវេជ្ជបណ្ឌិត | Ep.44 ប្រធានបទ៖ តើជំងឺស្ងួតភ្នែកកើងទ្បើងពីកត្តាអ្វីខ្លះ?
ជំងឺស្ងួតភ្នែកគឺជា ជំងឺមួយដែលតែងតែជួបជាប្រចាំថ្ងៃជាមួយរោគសញ្ញា គឺនៅដែលភ្នែកបញ្ចេញទឹកភ្នែកមកមិនគ្រប់គ្រាន់មិនអាចផ្តល់ជាតិសំណើមដល់កញ្ចក់ភ្នែកបាន។
ជំងឺស្ងួតភ្នែកមានរោគសញ្ញាជាច្រើន ដូចជាការក្ដៅក្រហាយគ្រាប់ភ្នែក ស្រវាំងភ្នែក រកាំភ្នែក ក្រហមភ្នែកឬអាចមានអារម្មណ៍ថាមានរបស់អ្វីមួយជាប់នៅក្នុងភ្នែកជាប្រចាំផងដែរ។
កត្តាបង្ក ឬមូលហេតុនៃជំងឺស្ងួតភ្នែកមានច្រើនដូចជា
-កត្តាអាយុនៅពេលវ័យកាន់តែចាស់ ក្រពេញទឹកភ្នែកផលិតទឹកភ្នែកមិនបានគ្រប់គ្រាន់
-កត្តាបរិយាកាសនៅជុំវិញខ្លួន (ខ្យល់មិនសូវមានជាតិសំណើម ផ្សែងធូលី)
- ការប្រើប្រាស់ថ្នាំបណ្តក់ផ្តេសផ្តាស់ដែលគ្មានការណែនាំត្រឹមត្រូវ
- ការស្ទះក្រពេញខ្លាញ់ភ្នែក។
វិធីសាស្រ្តនៃការព្យាបាលជំងឺស្ងួតភ្នែក គឺអាចប្រើប្រាស់វ៉ែនតាការពារខ្យល់ ធូលី ការប្រើទឹកភ្នែកសិប្បនិម្មិត ជៀសវាងពីកន្លែងដែលមានបរិយាកាសដែលស្ងួតខ្លាំងឬមានផ្សែងខ្លាំងដែលប៉ះពាល់ដល់កញ្ចក់ភ្នែក។
បើសិនជាមានបញ្ហាស្ងួតភ្នែកជាប្រចាំ រុំារ៉ៃហើយមិនបានទទួលការព្យាបាលត្រឹមត្រូវ មិនបានធ្វើការសម្អាត គឺអាចប្រឈមមុខជាមួយនឹងការចម្លងមេរោគទៅក្នុងកញ្ចក់ភ្នែកហើយអាចបណ្តាលទៅជាជំងឺដំបៅកញ្ចក់ភ្នែកផងដែរ៕
សូមទស្សនាវីដេខាងក្រោម៖