សាកលវិទ្យាល័យមួយនៅអង់គ្លេសចាប់ផ្តើមការសាកល្បងវ៉ាក់សាំងការពារវីរុសកូវីដ១៩ទៅលើមនុស្ស បន្ទាប់ពីសាកលវិទ្យាល័យOXFORD
អង់គ្លេស៖ អ្នកស្ម័គ្រចិត្តជាច្រើននាក់ត្រូវបានសាកល្បងចាក់វ៉ាក់សាំងការពារវីរុសកូវីដ១៩ថ្មីរបស់អង់គ្លេស។ មនុស្សប្រមាណ៣០០នាក់នឹងត្រូវចាក់វ៉ាក់សាំងថ្មីនៅប៉ុន្មានសប្តាហ៍ក្រោយ ជាការសាកល្បង ដោយសាស្ត្រាចារ្យមួយរូប និងអ្នករួមការងាររបស់គាត់នៅសាកលវិទ្យាល័យ Imperial ទីក្រុងឡុងដ៏។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០។

គេបានសាកល្បងចាក់វ៉ាក់សាំងនេះទៅលើសត្វរួចទៅហើយ ដោយលទ្ធផលបង្ហាញថា មានសុវត្ថិភាព និងប្រសិទ្ធិភាព។ រីឯសាកលវិទ្យាល័យ Oxford ក៏បានសាកល្បងវ៉ាក់សាំងនេះទៅលើមនុស្សផងដែរកាលពី២ខែមុន។
ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Imperial សង្ឃឹមថា គេនឹងអាចចែកចាយវ៉ាក់សាំងការពារវីរុសកូវីដ១៩នេះនៅប្រទេសអង់គ្លេស និងប្រទេសផ្សេងៗនៅដើមឆ្នាំ២០២១ផងដែរ៕
ប្រភព៖ BBC, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ