រដ្ឋបាលរាជធានីភ្នំពេញ! មូលដ្ឋានខណ្ឌដូនពេញ ខណ្ឌជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ អាចចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានហើយ

 
រដ្ឋបាលរាជធានីភ្នំពេញ! មូលដ្ឋានខណ្ឌដូនពេញ ខណ្ឌជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ អាចចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានហើយ

យោងតាមសេចក្ដីជូនដំណឹង​ របស់រដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ២០២១ ស្ដីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដែលមានអាយុពី ១៨ឆ្នាំឡើងទៅ ក្នុងមូលដ្ឋានខណ្ឌដូនពេញ ខណ្ឌជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ សម្រាប់ដូសទី១ ចាប់ផ្ដើមពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ និងសម្រាប់ដូសទី២ ចាប់ផ្ដើមពីថ្ងៃទី២៥ ខែមិថុនា ដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ តាមការអញ្ជើញរបស់អាជ្ញាធរមូលដ្ឋាន។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅក្នុងមូលដ្ឋានក្នុងខណ្ឌខាងលើ មេត្តាជ្រាបជាព័ត៌មាន និងចូលរួមសហការអនុវត្តការងារនេះ ឲ្យមានប្រសិទ្ធភាព និងលទ្ធផលល្អ៕

 

 

ប្រភព: រដ្ឋបាលរាជធានីភ្នំពេញ