ក្រសួងកិច្ចការនារី! ផ្តល់ជំនួយផ្នែកច្បាប់ដោយមិនគិតថ្លៃ ដល់បងប្អូនដែលមានបំណងចង់ប្រឹក្សាយោប់នានា

ក្រសួងកិច្ចការនារី! ផ្តល់ជំនួយផ្នែកច្បាប់ដោយមិនគិតថ្លៃ ដល់បងប្អូនដែលមានបំណងចង់ប្រឹក្សាយោប់នានា

 
ក្រសួងកិច្ចការនារី! ផ្តល់ជំនួយផ្នែកច្បាប់ដោយមិនគិតថ្លៃ ដល់បងប្អូនដែលមានបំណងចង់ប្រឹក្សាយោប់នានា

សម្រាប់បងប្អូនស្រ្តីដែលកំពុងជួបប្រទះ ឬបានឃើញលើករណីបៀតបៀនរាងកាយ ការប្រើប្រាស់ហិង្សា រំលោភបំពានផ្លូវភេទនានា ឬបញ្ហារំលោភសន្ថវៈ។ល។ សូមបងប្អូនធ្វើការទាក់ទងតាមលេខទូរសព្ទទំនាក់ទំនងផ្លូវការរបស់ក្រសួងកិច្ចការនារី និងមន្ទីរកិច្ចការនារីទាំង ២៥ រាជធានី ខេត្តក្នុងប្រទេសកម្ពុជាដូចខាងក្រោម។

 

ការរាយការណ៍នេះនឹងបង្កលក្ខណៈងាយស្រួលដល់ការស្វែងរកជំនួយផ្នែកច្បាប់ នាំជនរងគ្រោះឱ្យហ៊ានក្លាហានប្តឹងរាយកាណ៍ និងហ៊ានដោះស្រាយដោយសន្តិវិធីច្បាប់។ ចំពោះសេវាកម្មដែលក្រសួងកិច្ចការនារី និងមន្ទីរកិច្ចការនារីទាំង ២៥ រាជធានីខេត្តផ្តល់ឱ្យមានដូចជា៖

១. ប្រឹក្សាផ្លូវច្បាប់

២. មេធាវី

៣. ជម្រើសរៀបចំដាក់ពាក្យបណ្តឹង

៤. ការធ្វើអន្តរាគមន៍

៥. នគរបាល, អាវុធហត្ថ

៦. តាមដាន និងបញ្ជូនបន្តទៅកាន់សេវាស្របច្បាប់ផ្សេងៗ។ល។

ការស្វែងរកជំនួយ និងការប្រឹក្សាយោប់នានា នឹងធ្វើឱ្យបងប្អូនទទួលបាននូវយុត្តិធម៌ សេចក្តីថ្លៃថ្នូរ សំណងជំងឺចិត្ត។ល។

តាមរយៈការផ្សាយរបស់៖
Ministry of Women's Affairs of Cambodia