ព្រឹកនេះកម្ពុជា! រកឃើញករណីឆ្លងកូវីដ-១៩ថ្មី ចំនួន ០១ករណីបន្ថែមទៀតហើយ

នៅព្រឹកនេះកម្ពុជាបានរកឃើញករណីឆ្លងកូវីដ-១៩ថ្មីចំនួន ០១ករណីបន្ថែមទៀតហើយ ខណ:មិនមានករណីជាសះស្បើយទេនៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកវិជ្ជមានកូវីដ-១៩ សរុបមានចំនួន ២៧៨នាក់។

 
ព្រឹកនេះកម្ពុជា! រកឃើញករណីឆ្លងកូវីដ-១៩ថ្មី ចំនួន ០១ករណីបន្ថែមទៀតហើយ
ព្រឹកនេះកម្ពុជា! រកឃើញករណីឆ្លងកូវីដ-១៩ថ្មី ចំនួន ០១ករណីបន្ថែមទៀតហើយ

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី០២ ខែ តុលាឆ្នាំ ២០២០ថា កម្ពុជាបានរកឃើញករណីឆ្លងកូវីដ-១៩ថ្មីចំនួន ០១ករណី ខណ:មិនមានករណីជាសះស្បើយទេនៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកវិជ្ជមានកូវីដ-១៩ សរុបមានចំនួន ២៧៨នាក់ ក្នុងនោះមានស្រ្តី ៥៥នាក់ និងបុរស ២២៣នាក់។

ករណីវិជ្ជមានកូវីដ-១៩ថ្មី ០១នាក់គឺកើតទៅលើស្រ្តីជនជាតិខ្មែរ អាយុ ៣៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិក្តុល ឃុំក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាអ្នកធ្វើដំណើរមកពីសហរដ្ឋអាមេរិក ដោយបានបន្តជើងហោះហើរនៅប្រទេសចិន (តៃវ៉ាន់)​មកដល់កម្ពុជានៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០។

សូមជម្រាបថា អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចាក់អង្រែចំនួន ០១នាក់ មន្ទីរពេទ្យខេត្តសៀមរាបមានចំនួនតែ ០១នាក់ និងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងមាន ០១នាក់។

សូមរម្លឹកថា​ កម្ពុជាបានរកឃើញករណីជំងឺកូវីដ-១៩ ដំបូងបំផុតកាលពីថ្ងៃទី​ ២៧​ ខែមករា​ ឆ្នាំ២០២០​៕

 

ប្រភព: ក្រសួងសុខាភិបាល