ចិនបានបញ្ជូនគណៈប្រតិភូមួយក្រុម រួមមានទាំងក្រុមគ្រូពេទ្យជំនាញផង ទៅកាន់កូរ៉េខាងជើង ស្របពេលដែលមានពាក្យចចារាមថាមេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន ឈឺជាទម្ងន់ ក្រោយវះកាត់បេះដូង
ព្យុងយ៉ាង៖ ចិនបានបញ្ជូនគណៈប្រតិភូមួយក្រុមទៅកាន់កូរ៉េខាងជើង ដែលរួមមានទាំងក្រុមគ្រូពេទ្យជំនាញផង ដើម្បីផ្តល់ប្រឹក្សាដល់មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន។ នេះបើតាមប្រភពពីមនុស្សបីនាក់ ដែលស្និទ្ធនឹងបញ្ហានេះ ប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃសៅរ៍កន្លងទៅ។
 
                        ចិនបញ្ចូនក្រុមគ្រូពេទ្យជំនាញ និងគណៈប្រតិភូរបស់ខ្លួន គឺធ្វើឡើងនៅចំពេលដែលមានការផ្ទុះពាក្យចរាមអារាម និងរបាយការណ៍ដ៏ចម្រូងចម្រាស់អំពីស្ថានភាពសុខភាពរបស់មេដឹកនាំរូបនេះ។
ប្រតិភូចិន អមដោយអ្នកជំនាញវេជ្ជសាស្ត្រផង ដឹកនាំដោយតំណាងជាន់ខ្ពស់នៃការិយាល័យទំនាក់ទំនងអន្តរជាតិនៃបក្សកុម្មុយនិស្តចិន បានចាកចេញពីទីក្រុងប៉េកាំង នៅល្ងាចថ្ងៃព្រហស្បតិ៍ទី ២៤ ខែមេសា។ ស្ថាប័នចិនទទួលបន្ទុកទំនាក់ទំនងជាមួយកូរ៉េខាងជើង និងក្រសួងការបរទេសចិន មិនធ្វើអត្ថាធិប្បាយអ្វីទាំងអស់ទាក់ទងនឹងបេសកកម្មនេះ។
សារព័ត៌មាន Daily NK ដែលមានមូលដ្ឋាននៅកូរ៉េខាងត្បូង និងសារព័ត៌មានជាច្រើនទៀតរបស់សហរដ្ឋអាមេរិកបានចុះផ្សាយអត្ថបទកាលពីដើមសប្តាហ៍មុនថា មេដឹកនាំកំពូលរូបនេះ ទំនងកំពុងមានបញ្ហាសុខភាព ក្រោយពីការវះកាត់បេះដូងរួចកាលពីថ្ងៃទី១២ ខែមេសា។
ជាមួយគ្នានេះ មន្ទិលសង្ស័យអំពីសុខភាពរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានកើតឡើងកាន់តែខ្លាំងក្រោយពេលដែលលោកអវត្តមាននៅក្នុងទិវារំលឹកខួបកំណើតរបស់បិតាស្ថាបនិកប្រទេសកូរ៉េខាងជើង លោក គីម អ៊ីលស៊ុង ដែលជាជីតារបស់លោក កាលពីថ្ងៃទី១៥ ខែមេសាកន្លងទៅ។
ទោះបីជាបែបនេះក្ដី ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង មិនធ្វើអត្ថាធិប្បាយអ្វីឡើយចំពោះពាក្យចចាមអារ៉ាមអំពីសុខភាព និងទីកន្លែងរបស់លោក គីម ជុងអ៊ុន។
ជាមួយគ្នានេះ កាលពីថ្ងៃអាទិត្យម្សិលមិញទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា រថភ្លើងពិសេសមួយគ្រឿងដែលគេសន្និដ្ឋានថាជារបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវបានគេប្រទះឃើញតាមរយៈប្រព័ន្ធផ្កាយរណបរបស់គម្រោងឃ្លាំងមើលកូរ៉េខាងជើងដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីងតោន ថាស្ថិតនៅទីក្រុង Wonsan តំបន់ឆ្នេរភាគខាងកើតនៃប្រទេស។
គម្រោងឃ្លាំងមើលដែលមានឈ្មោះថា 38 North បានរាយការណ៍កាលពីថ្ងៃសោរ៍កន្លងទៅថា គេប្រទះឃើញរថភ្លើងពិសេសបានចតនៅស្ថានីយរថភ្លើងក្នុងទីក្រុង Wonsan កាលពីថ្ងៃទី២១ និង២៣ ខែមេសា។ ស្ថានីយរថភ្លើងនេះអាចប្រើប្រាស់បានសម្រាប់តែគ្រួសារមេដឹកនាំត្រកូលគីម តែប៉ុណ្ណោះ។
ទោះបីជាយ៉ាងណាក៏ដោយ មកទល់នឹងពេលនេះ គេមិនដឹងច្បាស់នៅឡើយទេថាតើមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ឈឺអ្វីឲ្យពិតប្រាកដ និងនៅកន្លែងណាឲ្យពិតប្រាកដ៕


 ប្រភព៖ Reuters ដោយ៖ ចាប មិថុនា
ប្រភព៖ Reuters ដោយ៖ ចាប មិថុនា




 
                                
                            







 
         
         
         
         
         
        
 
         
         
         
         
         
         
         
         
        ![[វីដេអូ] # Ep.32 ផលប៉ះពាល់នៃការបំពុលដោយប្រើប្លាស្ទិក](https://cngtvcambodia.com/uploads/images/2021/Feb/image_140x98_602a163de3f15.jpg) 
         
        

 
								 
								 
								![[វីដេអូ] សញ្ញា ៨ បង្ហាញថាអ្នកកង្វះជាតិទឹក](https://cngtvcambodia.com/uploads/images/2021/Aug/image_380x226_6113777addeb0.jpg) 
								![[ទាន់ហេតុការណ៍] អ្នកឆ្លងវីរុសកូវីដ១៩ នៅកម្ពុជាកើន ៥១នាក់ហើយ ក្រោយរកឃើញចំនួន០៤ករណីថ្មីទៀតនៅយប់ថ្ងៃទី២០ មីនា ២០២០នេះ](https://cngtvcambodia.com/uploads/images/2020/Mar/image_380x226_5e74d563ab915.jpg) 
								 
								 
								![[Covid-19] កម្ពុជា! មានករណីជាសះស្បើយចំនួន ០៣នាក់បន្ថែមទៀតហើយ](https://cngtvcambodia.com/uploads/images/2020/Dec/image_380x226_5fe550034f7fe.jpg) 
								 
								 
								


