ករណីស្លាប់ទូទាំងពិភពលោកដោយសារវីរុសកូវីដ១៩កើនឡើងជាង ២០ ម៉ឺននាក់ហើយ ខណៈប្រទេសខ្លះបានបន្ធូរបន្ថយបម្រាមបិទប្រទេស
ខណៈដែលចំនួនអ្នកស្លាប់ដោយសារកូវីដ១៩នៅទូទាំងពិភពលោកបានហក់ឡើងជាង ២ម៉ឺនករណីហើយកាលពីចុងសប្តាហ៍ បណ្តាប្រទេសមួយចំនួនបែរជាបោះជំហ៊ានទៅរកការបន្ធូរបន្ថយបទបញ្ជាបិទប្រទេសរបស់ខ្លួនទៅវិញ។ ទោះជាយ៉ាងណាក៏ដោយ អាជីវកម្មជាច្រើនដែលបានទទួលរងការខាតបង់ដោយសារការររីករាលដាលនៃវិបត្តិនេះហាក់ស្ទាក់ស្ទើមិនហ៊ានបើកទ្វារសារជាថ្មីនៅឡើយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AP។
រដ្ឋជាច្រើនមានដូចជា រដ្ឋចចជា រដ្ឋអូកឡាហូម៉ា រដ្ឋអាឡាស្កា និងរដ្ឋតិចសាស ចាប់ផ្តើមបន្ធូរបន្ថយការរឹតបន្តឹងលើអាជីវកម្មនានាហើយ ទោះបីជាមានការព្រមានពីអ្នកជំនាញថាវាហាក់លឿនពេកក៏ដោយ។
ដោយឡែកនៅប្រទេសឥណ្ឌាឯណោះវិញបានប្រកាសបើកហាងលក់ដូរតូចៗ ដោយប្រជាជនជាង ១ពាន់លាននាក់ ពឹងផ្អែកលើហាងលក់ដូរទាំងនោះ។ ក៏ប៉ុន្តែនៅតែបន្តរឹតបណ្តឹងក្នុងតំបន់ដែលមានមនុស្សដែលគេដាក់ឲ្យនៅដាច់ដោយឡែក កន្លែងនានាដែលរងការវាយប្រហារធ្ងន់ធ្ងរដោយវីរុសកូរ៉ូណា។ ឥណ្ឌាក៏អនុញ្ញាតឲ្យដំណើររោងចក្រ និងសកម្មភាពកសិកម្មឡើងវិញដែរនៅក្នុងតំបន់ជនបទកាលពីសប្តាហ៍មុន ដើម្បីជួយសម្រួលដល់សេដ្ឋកិច្ច ដែលមានពលរដ្ឋរាប់លាននាក់បាត់បង់ការងារធ្វើ។ជាងនេះទៅទៀត ប្រជាជនក៏អាចចេញក្រៅផ្ទះដើម្បីទិញម្ហូបអាហារ ថ្នាំពេទ្យ ឬរបស់ចាំបាច់ផងដែរ។
សម្រាប់អេស្ប៉ាញវិញនឹងអនុញ្ញាតឲ្យប្រជាជនចេញក្រៅផ្ទះដើម្បីលំហែរកាយបន្តិចបន្តួច ថ្ងៃទី២ ខែ៥ ខណៈដែលប្រទេសអ៊ីតាលីនឹងបន្ធូរបន្ថយការរឹតបន្តឹងខ្លះនៅថ្ងៃ៤ ខែ៥ ខាងមុខនេះផងដែរ ដែលប្រទេសនេះនៅតែមានចំនួនអ្នកស្លាប់ច្រើនបំផុតនៅប៉ែកអ៊ឺរ៉ុប។
ចំណែកឯប្រទេសស្រីលង្កា ក៏បានដកបម្រាមគោចរនៅពេលថ្ងៃក្នុងរយៈពេលមួយខែ ប៉ុន្តត្រូវបានរឹត បន្តឹងការបិទប្រទេសរយៈពេល២៤ម៉ោងនៅជនបទរហូតដល់ថ្ងៃច័ន្ទបន្ទាប់ពីចំនួនអ្នកឆ្លងជំងឺកូវីដ១៩កើនដល់៤៦ករណីថ្មី ជាចំនួនខ្ពស់បំផុតប្រចាំថ្ងៃរបស់ប្រទេស៕
ប្រភព៖ AP ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ