ឥណ្ឌាថាពលរដ្ឋចំណាកស្រុកដែលជាប់ពេលបិទប្រទេសអាចវិលត្រឡប់ទៅផ្ទះបានហើយ

ញូដេលី៖ ប្រទេសឥណ្ឌាបានឲ្យដឹងថាប្រជាជនចំណាកស្រុករាប់លាននាក់ ដែលជាប់ក្នុងពេលបិទប្រទេសកាលពីថ្ងៃទី២៤ ខែមីនា កន្លងទៅ ដើម្បីការពារការរីករាលដាលនៃវីរុសកូវីដ១៩ អាចវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញហើយនៅពេលនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃ៣០ ខែមេសា ឆ្នាំ២០២០។

 
ឥណ្ឌាថាពលរដ្ឋចំណាកស្រុកដែលជាប់ពេលបិទប្រទេសអាចវិលត្រឡប់ទៅផ្ទះបានហើយ
GettyImages

សេចក្តីជូនដំណឹងមួយដែលចេញដោយរដ្ឋាភិបាលឥណ្ឌាបានបញ្ជាក់ថា ប្រជាជននឹងត្រូវពិនិត្យរកមើលរោគសញ្ញានានា ពីកន្លែងប្រភព និងទិសដៅ ហើយពួកគេនឹងត្រូវដាក់ឲ្យនៅដាច់ដោយឡែក។ ពលរដ្ឋឥណ្ឌា មិនអាចឆ្លងកាត់ព្រំដែនដោយខ្លួនឯងបានទេ លុះត្រាតែមានការសម្របសម្រួលពីរដ្ឋាភិបាល។

ពលរដ្ឋទាំងនោះភាគច្រើនជាពលករចំណាកស្រុក ដែលធ្វើដំណើរចេញពីទីក្រុងទៅតំបន់ផ្សេងៗដើម្បី ប្រកបរបរចិញ្ចឹមជីវិត។ តាមការប៉ាន់ស្មាន ភាគច្រើនពលរដ្ឋប្រមាណ១០០លាននាក់រស់នៅក្នុងស្ថាន ភាពមិនត្រឹមត្រូវនោះទេ។

ក្រោយពេលបិទប្រទេសភ្លាមៗ ពលរដ្ឋខ្លះត្រូវដើរចំណាយរាប់គីឡូដីទៅស្រុកវិញ ខណៈមិនមានមធ្យោបាយធ្វើដំណើរគ្រប់គ្រាន់ និងបានបិទដំណើរការភ្លាមៗ ពលរដ្ឋខ្លះបានរាយការណ៍ថា ស្លាប់ខណៈពេលធ្វើដំណើរត្រឡប់ទៅស្រុកវិញ។

រដ្ឋាភិបាលបានបញ្ជាក់ថា ការបិទប្រទេស ជាវិធានការដើម្បីជួយសង្រ្គោះជីវិតពលរដ្ឋរបស់ខ្លួន ប៉ុន្តែមានការរិះគន់ជាច្រើនបានកើតឡើងដោយថា កង្វះផែនការជាក់លាក់បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ពលរដ្ឋក្រីក្រ និងពលរដ្ឋដែលងាយរងគ្រោះបំផុត។

សូមជម្រាបផងដែរថា គិតត្រឹមថ្ងៃព្រហស្បត្តិ៍នេះ ឥណ្ឌាមានករណីឆ្លងជាង៣ម៉ឺននាក់ហើយ និងស្លាប់ជាង១ពាន់នាក់៕

 

ប្រភព៖ BBC, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ