យេម៉ែនដែលញ៉ាំញីដោយភ្លើងសង្គ្រាម និងគ្រោះអត់ឃ្លានបានរាយការណ៍ពីករណីឆ្លងវីរុសកូវីដ១៩ថ្មីជាបន្តបន្ទាប់

អាជ្ញាធរយេម៉ែនបានរាយការណ៍ថា មានករណីឆ្លងវីរុសកូវីដ១៩ថ្មីចំនួន៥ករណីបន្ថែម ពោលមួយថ្ងៃបន្ទាប់ពីអង្គការសហប្រជាជាតិបានព្រមានថា មានលទ្ធភាពយ៉ាងពិតប្រាកដដែលថាអាចមានករណីឆ្លង នៅក្នុងសហគមន៍ ក្នុងប្រទេសដែលរោលរាលដោយភ្លើងសង្គ្រាមរ៉ាំរ៉ៃមួយនេះ។ នេះបើយោងតាមសារព័ត៌មាន BBC នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០។

 
យេម៉ែនដែលញ៉ាំញីដោយភ្លើងសង្គ្រាម និងគ្រោះអត់ឃ្លានបានរាយការណ៍ពីករណីឆ្លងវីរុសកូវីដ១៩ថ្មីជាបន្តបន្ទាប់
យេម៉ែនដែលញ៉ាំញីដោយភ្លើងសង្គ្រាម និងគ្រោះអត់ឃ្លានបានរាយការណ៍ពីករណីឆ្លងវីរុសកូវីដ១៩ថ្មីជាបន្តបន្ទាប់
យេម៉ែនដែលញ៉ាំញីដោយភ្លើងសង្គ្រាម និងគ្រោះអត់ឃ្លានបានរាយការណ៍ពីករណីឆ្លងវីរុសកូវីដ១៩ថ្មីជាបន្តបន្ទាប់

 

គេរកឃើញមានករណីឆ្លងតែម្នាក់ប៉ុណ្ណោះ នៅខេត្ត Hadramawt កាលពីប្រមាណ៤សប្តាហ៍មុន។ ប៉ុន្តែមន្ត្រីសុខាភិបាលបានឲ្យដឹងថាពួកគេមិនមានលទ្ធភាពអាចតាមដាន និងព្យាបាលករណីដំបូង ដែលជាដំណាក់កាលដ៏សំខាន់ក្នុងស្វែងរកមនុស្សដែលងាយរងគ្រោះពីការរាតត្បាតនេះឡើយ។

ជាមួយគ្នានេះបុគ្គលិកបម្រើការផ្នែកផ្តល់ជំនួយបាននិយាយថា ការរីករាលដាលនៃវីរុសកូវីដ១៩នៅយេម៉ែនអាចនឹងធ្ងន់ធ្ងរខ្លាំង ដោយសារសេវាសុខភាពក្នុងប្រទេសមួយនេះរងការខូចខាតដោយសារសង្គ្រាមអូសបន្លាយជាង៥ឆ្នាំ នាំឲ្យលំបាកក្នុងការប្រយុទ្ធនឹងវីរុសកូវីដ១៩។

អង្គការសហប្រជាជាតិបានឲ្យដឹងថា ពលរដ្ឋយេម៉ែនជាង២៤លាននាក់ ឬស្មើនឹង៨០%ភាគរយនៃប្រជាជនសរុបរស់នៅដោយពឹកផ្អែកលើជំនួយ។ ជាមួយគ្នានេះ ពលរដ្ឋប្រមាណជាង ១០លាននាក់កំពុងប្រឈមមុខយ៉ាងខ្លាំងចំពោះភាពអត់ឃ្លាន ខណៈជាង ១៨ លាននាក់ទៀត មិនមានទឹកស្អាតប្រើប្រាស់ ជួបបញ្ហាសុខភាពអនាម័យ និងការលាងសម្អាតដៃនៅមានកម្រិតជាដើម៕

 

 ប្រភព៖ BBC ប្រែ​សម្រួល៖ ជា បញ្ញា