នៅថ្ងៃនេះនាវាទេសចរណ៍ ឈ្មោះ NOORDAM បានចូលចតនៅកសស ក្នុងគោលបំណងមកទស្សនាប្រទេសកម្ពុជា

បើយោងតាមផេកហ្វេសបុក កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) នាវេលាម៉ោង ៦:៣០ នាទីព្រឹក ថ្ងៃអង្គារ ៤រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានធ្វើការបង្ហោះរូបភាពជាច្រើនសន្លឹងអំពីនាវាទេសចរណ៍ ឈ្មោះ NOORDAM សញ្ជាតិ NETHERLANDS ដែលមានប្រវែងបណ្តោយ ២៨៥,៤៣ ម៉ែត្រ ប្រវែងទទឹង ៣២,២៥ ម៉ែត្រ ជម្រៅ ៨ ម៉ែត្រ បានចូលចតនៅ កសស ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ១ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសវៀតណាម។

 
នៅថ្ងៃនេះនាវាទេសចរណ៍ ឈ្មោះ NOORDAM បានចូលចតនៅកសស ក្នុងគោលបំណងមកទស្សនាប្រទេសកម្ពុជា

សូមជម្រាបថា នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៧៧៦ នាក់ (ស្រី ១៣៦ នាក់) មាន ៣៥ សញ្ជាតិ និងមានភ្ញៀវទេសចរណ៍សរុបចំនួន ១,៨៦៥ នាក់ (ស្រី ៩៨៧ នាក់) មាន ៤៣ សញ្ជាតិ។ ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក (៦៧៧ នាក់) អូស្រ្តាលី (៣៥៤ នាក់) និងកាណាដា (២០៧ នាក់) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសថៃ នៅវេលាម៉ោង ១៦:៣០ នាទីល្ងាចនៅថ្ងៃដដែល៕

ប្រភព៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ Sihanoukville Autonomous Port - PAS