[វីដេអូ] Ep. 101ប្រធានបទ៖ ជំងឺឫសដូងបាត
ជំងឺឫសដូងបាត គឺជាកញ្ចុំសរសៃឈាមនៅតំបន់រន្ធបាតជាសិរីរាង្គដែលកើតពីកំណើតមក។ នៅក្នុងនោះមានកញ្ចុំសរសៃឈាមនៅតំបន់រន្ធបាតគឺមានបីដុំ ខាងឆ្វេង ខាងស្ដាំនៅខាងមុខ និងដុំខាងស្តាំនៅខាងក្រោយ ហើយទាំងបីដុំនឹងមានទាំងក្រៅមានទាំងក្នុង។
រោគសញ្ញាជំងឺឫសដូងបាតមានដូចជា៖
- មានដុំទើសនៅរន្ធបាត(ជាដុំសាច់ទន់ ឬជាដុំសាច់ហើមឈឺ)
- បន្ទោលបង់មានការហូរឈាម
- ឈឺនៅតំបន់រន្ធបាត
ប៉ុន្តែមិនមែនអាការ:ទាំងអស់សុទ្ធតែមានការឈឺ ការបែកហូរឈាម ការជុះឈាម ដុំដែលទើសនៅតំបន់រន្ធបាតសុទ្ធតែបណ្តាលមកពីជំងឺឫសដូងបាតទាំងអស់នោះទេ។ ដូចនេះដើម្បីបញ្ជាក់ច្បាស់ទាល់តែអ្នកជំងឺមកជួបគ្រូពេទ្យដើម្បីធ្វើការពិនិត្យឲ្យច្បាស់ថាតើដុំសាច់ដែលដុះជាដុះអ្វី? ហើយថាតើឈឺបណ្តាលមកពីអ្វី?
កត្តាប្រឈមដែលតែងតែមាននៅពេលកើតជំងឺឫសដូងបាតមានដូចជា៖
- លំបាកបន្ទោលបង់ (ទល់លាមកខ្លាំង ក្ដៀនខ្លាំង)
- រហែកស្បែកភ្នាសរន្ធបាត (ក្រហាយរន្ធបាត)
- បញ្ហាស្រុតរន្ធបាត (លានក្រសាលគូទ)
ការព្យាបាលជំងឺឫសដូងបាតគឺមានវិធីសាស្រ្តជាច្រើន មានទាំងវិធីសាស្រ្តសាមញ្ញទាំងការអោយជាប្រភេទថ្នាំ កែប្រែឥរិយាបទរស់នៅប្រចាំថ្ងៃ រហូតដល់ការព្យាបាកដោយប្រើប្រាស់សម្ភារៈវេជ្ជសាស្រ្តនិង ការវះកាត់ ។
ដើម្បីជៀសវាងបញ្ហាឫសដូងបាតគឺត្រូវមានឥរិយាបទរស់នៅល្អទាំងការហូបចុក ឥរិយាបថផ្សេងៗ និងការធ្វើលំហាត់ប្រាណបានត្រឹមត្រូវផងដែរ។
សូមទស្សនាវីដេអូខាងក្រោម៖