[វីដេអូ] Ep.42 ប្រធានបទ៖ ការបាត់បង់ធ្មេញ ថ្គាមធំទីមួយ

 
[វីដេអូ] Ep.42 ប្រធានបទ៖  ការបាត់បង់ធ្មេញ ថ្គាមធំទីមួយ

១ តើថ្គាមធំទីមួយជាអ្វី?
ថ្គាមធំទីមួយ គឺជាថ្គាមធ្មេញស្រុកដែលដុះមកនៅអាយុ៦ឆ្នាំ គឺជាការដុះគៀកទៅនឹងធ្មេញទឹកដោះដែលភាគច្រើនមានការយល់ច្រលំថាជាធ្មេញព្រៃ ជាទូទៅការដុះ គឺកើតមាននៅអាយុ៦ឆ្នាំ តែពេលខ្លះមិនសូវជាចាប់អារម្មណ៍ទេថាជាធ្មេញស្រុក ហើយភាគច្រើនគឺអត់បានសម្អាតបានស្អាតល្អទេ ព្រោះគាត់នៅមានអាយុតិចនៅឡើយ។

Pediatric (Children's) Dentistry | Roomchang Khmer Mobile
២ តើមូលហេតុអ្វីដែលបណ្តាលអោយបាត់បង់ធ្មេញថ្គាមធំទីមួយ?
តាមការសង្កេតឃើញការបាត់បង់ធ្មេញថ្គាមធំទីមួយ គឺបណ្តាលមកពីជំងឺពុកធ្មេញដោយសារការថែទាំមាត់ធ្មេញមិនបានល្អជាពិសេសការជាប់នៅចំណីអាហារដែលកុមារគាត់ញុំាំអាហារហើយសំអាតមិនស្អាតល្អ។
៣ តើគួរថែទាំធ្មេញថ្គាមបែបណាខ្លះ?
ដើម្បីថែទាំធ្មេញថ្គាមធំទីមួយកុំអោយបាត់បង់ឆាប់រហ័ស អាណាព្យាបាលត្រូវណែនាំកូនអំពីការបរិភោគចំណីអាហារដែលអាចបង្កឲ្យមានការប៉ះពាល់ដល់ធ្មេញថ្គាមធំ ដូចជាអាហារមានជាតិផ្អែមខ្លាំង( សូកូឡា ស្ករគ្រាប់ ទឹកក្រូច ) ជាដើម។ ត្រូវបង្ហាត់បង្រៀនគាត់អោយចេះសំអាតធ្មេញនិងការប្រើប្រាស់ថ្នាំដុសធ្មេញឲ្យបានត្រឹមត្រូវ និងនាំកូនមកជួបគ្រូពេទ្យមួយឆ្នាំអោយបានពីរដង។ 
៤ តើមានដំណោះស្រាយអ្វីខ្លះក្រោយការបាត់បង់ធ្មេញថ្កាមធំទីមួយ?
ចំពោះដំណោះស្រាយក្រោយការបាត់បង់ធ្មេញថ្គាមធំទីមួយនោះគឺ៖
-  បន្ទាប់ពីបាត់បង់ភ្លាមៗគឺអាចដាក់ជំនួសមកវិញ ដោយប្រើឧបករណ៍ដាក់ដើម្បីការពារចន្លោះធ្មេញកុំឲ្យធ្មេញសងខាងទ្រេតចូលគ្នា
-  ធ្វើការដាក់នៅគ្រាប់ធ្មេញមកវិញផងដែរ៕

ការ​ថែទាំ​ធ្មេញ​គួរ​ចាប់​ផ្ដើម​ពេល​ទារក​ដុះ​ធ្មេញ​ដំបូង | ភ្នំពេញ ប៉ុស្ដិ៍

សូមទស្សនាវីដេអូខាងក្រោម៖