[វីដេអូ] Ep.62 ប្រធានបទ៖ ការបង្ករោគក្នុងរន្ធឬសធ្មេញ
ការបង្ករោគក្នុងរន្ធឫសធ្មេញ គឺជាការបង្ករោគដែលមានផលប៉ះពាល់ទៅលើបណ្តូលធ្មេញដែលបណ្តាលមកពីការឆ្លងចូលនៃមេរោគដែលបណ្តាលអោយមានការរលាកទៅលើរន្ធឫសធ្មេញក៏ដូចជាបណ្តូលធ្មេញនិងអាចបណ្តាលអោយបាត់បង់រន្ធឫសធ្មេញផងដែរ។
កត្តាបង្ក
កត្តាដែលបណ្តាលអោយមានការបង្ករោគក្នុងរន្ធឫសធ្មេញរួមមាន៖
- បណ្តាលមកពីរោគពុកធ្មេញ
- ធ្មេញបែកបាក់ ឬធ្មេញដែលមានប្រេះស្រាំ
- ការសឹកធ្មេញ
- ការប៉ះទង្គិចផ្សេងៗ
ការបង្ករោគក្នុងរន្ធឫសធ្មេញ គឺអាចកត់សម្គាល់បាននៅរោគសញ្ញាមើលទៅលើស្ថានភាពរបស់ធ្មេញមានការបែកបាក់ មានស្នាមពណ៌ខ្មៅដែលមើលឃើញនៅក្នុងមាត់ផ្ទាល់ និងមានការឈឺចាប់នៅពេល ទំពារចំណីអាហារដែលត្រជាក់។
ការព្យាបាល
ការព្យាបាលទៅលើការបង្ករោគក្នុងរន្ធឫសធ្មេញ ត្រូវព្យាបាលបានដោយជាដំបូងធ្វើការពិនិត្យអោយបានច្បាស់លាស់ថាធ្មេញមួយណាដែលមានការបង្ករោគ ហើយការបង្ករោគនេះមានលក្ខណៈដូចម្តេចហើយមានប៉ះពាល់ទៅដល់ជាលិកាជុំវិញធ្មេញដែរអត់? ចំពោះដំណាក់កាលបន្ទាប់គឺធ្វើការយកចេញនៅកំទិចចំណីអាហារនិងស្នាមពុកដែលមាននៅលើធ្មេញ។
បើសិនជារកការបង្ករោគក្នុងរន្ធឫសធ្មេញមិនទាន់ពេលវេលាទេ អាចបង្កអោយមានផលប៉ះពាល់កាន់តែច្រើនទៅៗលើធ្មេញដែលបញ្ហាបង្ករោគ ធ្វើអោយមានការបាត់បង់ស្រទាប់ធ្មេញកាន់តែច្រើន និងហើមធ្មេញជាដើម។
ការថែរក្សា
ការថែរក្សាកុំអោយមានការបង្ករោគក្នុងរន្ធឫសធ្មេញ គឺជាពិសេសធ្វើការសម្អាតធ្មេញអោយបានស្អាតល្អយ៉ាងតិចមួយថ្ងៃ២ដង និងប្រើប្រាស់ខ្សែអំបោះទាក់ចន្លោះធ្មេញក្នុងករណីមានជាប់សាច់ ឬចំណីអាហារនិងជួបជាមួយទន្តបណ្ឌិតដើម្បីពិនិត្យអោយបានទៀងទាត់ផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖