[វីដេអូ] Ep.63 ប្រធានបទ៖ ការបង្ករោគពុកធ្មេញពីការបំបៅដបទឹកដោះគោកុមារ

មូលហេតុនៃការបង្ករោគពុកធ្មេញ ឬដង្កូវស៊ីធ្មេញ ចំពោះកុមារគឺបណ្តាលមកពីការបំបៅដោយប្រើដបទឹកដោះគោកុមារ ពេលខ្លះក្មេងចូលចិត្តបៀមរបស់របរទាំងអស់ដែលមានជាតិផ្អែម ជាហេតុនាំអោយមានរោគពុកធ្មេញកើតឡើងលើកុមារ។

 
[វីដេអូ] Ep.63 ប្រធានបទ៖  ការបង្ករោគពុកធ្មេញពីការបំបៅដបទឹកដោះគោកុមារ

ជាពិសេស កុមារដែលបំបៅទឹកដោះគោនៅពេលយប់ចូលចិត្តបៀមដបទឹកដោះគោ ទើបធ្វើអោយមានរោគពុកធ្មេញដោយសារនៅក្នុងទឹកដោះគោមានជាតិស្ករ ។

រោគសញ្ញារួមមាន៖

  • ស្នាមអុចៗពណ៌ សនៅលើធ្មេញ
  • សំអេចធ្មេញ ស្អិតៗនៅលើធ្មេញ
  • ធ្មេញប្រែពណ៌ ( លឿង ឬ ត្នោត )

ចំពោះវិធីការពារអាណាព្យាបាលគួរកាត់បន្ថយទម្លាប់ឲ្យកូនបៅ ឬបៀមដបទឹកដោះគោយូរៗ និងជូនសម្អាតធ្មេញរបស់កូនៗក្រោយពេលដែលកុមារបៅរួចហើយ ឬព្យាយាមអោយកូនញុំាទឹកដើម្បីជួយលាងសម្អាតផងដែរ។

ជាចុងក្រោយបើសិនមានរោគសញ្ញាដូចរៀបរាប់ខាងលើ សូមអាណាព្យាបាលនាំកូនៗមកពិនិត្យសុខភាពមាត់ធ្មេញ ជាមួយនឹងទាន់ទន្តបណ្ឌិតជំនាញអោយបាន៦ខែម្តង ៕

សូមទស្សនាវីដេអូខាងក្រោម៖