[វីដេអូ]| Ep.16 ប្រធានបទ៖ កែប្រែស្នាមញញឹមដោយ Smile Design
១.តើអ្វីទៅជា Smile Design ?
Smile Design គឺជាផ្នែកមួយនៃសម័យទំនើបដែលវាជាការសិក្សាក្នុងការបង្កើតស្នាមញញឹមថ្មីមួយដែលមានសោភ័ណ្ឌភាពក៏ដូចជាធ្វើឲ្យអ្នកជំងឺមានទំនុកចិត្តក្នុងការញញឹម។
២. តើការធ្វើ Smile Design មានអត្ថប្រយោជន៍អ្វីខ្លះ?
ចំពោះអត្ថប្រយោជន៍ Smile Design គឺមានច្រើនដូចជា អ្នកជំងឺដែលគាត់ទទួលសេវាកម្មធ្វើ Smile Design គាត់អាចទទួលបានស្នាមញញឹមថ្មីមួយដែលប្រកបដោយទំនុកចិត្ត។មួយវិញទៀតទាក់ទងជាមួយលក្ខណៈរូបរាងរបស់ធ្មេញគាត់អាចទទួលបានរូបរាងថ្មី ក៏ដូចជាពណ៌ធ្មេញដែលស្អាតមានលក្ខណៈដូចទៅនឹងធម្មជាតិ។
៣.តើអ្នកជំងឹបែបណាដែលគួរទទួលការធ្វើ Smile Design ?
អ្នកជំងឺដែលគាត់មានពណ៌ធ្មេញមិនស្អាតដែលមើលទៅមានលក្ខណៈមិនសូវ ស ស្រអាប់ ឬ លឿងជាដើម។ មួយវិញទៀតទាក់ទងរូបរាងរបស់ធ្មេញអ្នកខ្លះគាត់មានធ្មេញខ្លី ធ្មេញខ្ពស់ទាប ចន្លោះ មិនស្មើរ ឬចំពឹស គាត់ក៏អាចធ្វើការកែប្រែដោយ Smile Design បានផងដែរ។
៤.តើការធ្វើ Smile Design ត្រូវការកាត់អញ្ចាញធ្មេញឬក៏វះកាត់នៅកន្លែងណាមួយនៃធ្មេញដែរឬទេ?
ចំពោះអ្នកជំងឺដែលគាត់សើចទៅឃើញអញ្ចាញខ្លាំង អញ្ចឹងដើម្បីកែប្រែព្យាបាលអញ្ចាញឲ្យគាត់សើចទៅមើលឃើញនៅកម្រិតមួយដែលស្អាតអាចទទួលយកបាន គឹទន្តបណ្ឌិតទាមទាឲ្យមានការវះកាត់អញ្ចាញដែលតែគ្រាន់ជាការវះកាត់ខ្នាតតូចមួយ មិនមែនជាវះកាត់ធំដុំនោះទេ។
៥.តើការធ្វើ Smile Design ត្រូវការប្រើរយៈពេលយូរដែរឬទេ?
ជាធម្មតារយៈពេលនៃការធ្វើ Smile Design អាចប្រើពេលចន្លោះប្រហែលជា២សប្តាហ៍ទាំងពេលចាប់ផ្ដើមរហូតដល់ពេលបញ្ចប់៕
សូមទស្សនាវីដេអូខាក្រោម៖