[វីដេអូ] Ep.24 ប្រធានបទ៖ ការដាំបង្គោលធ្មេញនៅក្នុងឆ្អឹង
១. ដូចម្តេចដែលហៅថាការដាំបង្គោលធ្មេញនៅក្នុងឆ្អឹង?
ការដាំបង្គោលធ្មេញនៅក្នុងឆ្អឹង ដែលគេហៅថា Dental implant គឺបានន័យថាជាធាតុផ្សំដែលបានដាំចូលទៅក្នុងឆ្អឹងជំនួសធ្មេញដែលបាត់បង់ទៅ។ ការដាំបង្គោលនៅក្នុងឆ្អឹងនេះ ត្រូវបានគេរកឃើញប្រហែលជាជិត១០០ឆ្នាំមកហើយ តាំងពីរឆ្នាំ១៩៦០ជាងមកម្ល៉េះ។
២. តើការដាំបង្គោលធ្មេញនៅក្នុងឆ្អឹងមានអត្ថប្រយោជន៍អ្វីខ្លះ?
ការដាំបង្គោលធ្មេញនៅក្នុងឆ្អឹងមានអត្ថប្រយោជន៍ខ្លាំងបំផុត ដោយសារតែ dental implant នេះអាចទៅជំនួសក្នុងឆ្អឹងធ្មេញដែលបានបាត់បង់ទៅ។ឧទាហរណ៍ថា យើងបាក់ធ្មេញហើយតែយើងបានធ្មេញថ្មីមកវិញ។អ្វីដែលសំខាន់មួយទៀតនោះគឺ ល្អត្រង់ថាបាក់ធ្មេញមួយណាយើងនឹងដាក់នៅលើធ្មេញមួយនោះ។
៣. តើអ្នកជំងឺប្រភេទណាដែលសមស្របស្ថិតក្នុងលក្ខខ័ណ្ឌដែលអាចព្យាបាលការដាំបង្គោលធ្មេញនៅក្នុងឆ្អឹង?
តាមពិតទៅគ្រប់តែអ្នកជំងឺទាំងអស់ គឺគាត់អាចមានលក្ខខ័ណ្ឌសមស្របក្នុងការទទួលការដាំបង្គោលក្នុងឆ្អឹងបើសិនជាគាត់បាត់បង់ធ្មេញ បានន័យថាគាត់បាក់ធ្មេញ ដកធ្មេញបាត់ហើយគឺគាត់សមស្របក្នុងការដាំបង្គោលក្នុងឆ្អឹងនឹងឡើងវិញ។លើកលែងតែអ្នកជំងឺមួយចំនួនដែលគាត់មានជំងឺពុកឆ្អឹង ឬមានជំងឺរលាកអញ្ចាញធ្មេញធ្ងន់ធ្ងរជាដើម។ ចំពោះអ្នកជំងឺផ្សេងទៀតដែលគាត់ពិសារស្រាឬបារីច្រើន គាត់មិនអាចទទួលការដាក់បង្គោល implant នេះទេ។
៤. តើការថែទាំសម្រាប់ការដាំបង្គោលធ្មេញនៅក្នុងឆ្អឹងត្រូវធ្វើយ៉ាងណាខ្លះ?
ជាទូទៅការដាំបង្គោលធ្មេញនៅក្នុងឆ្អឹង នៅពេលដែលគាត់មាន implant នៅក្នុងមាត់គាត់ហើយការថែទាំក៏មិនខុសគ្នាជាមួយនឹងអ្នកជំងឺឬប្រជាជនយើងទូទៅដែរ។គឺយើងត្រូវដុសធ្មេញជារៀងរាល់ពីរដងក្នុងមួយថ្ងៃនឹងជ្រើសរើសថ្នាំដុសធ្មេញឲ្យបានត្រឹមត្រូវ ដើម្បីជួយថែរក្សាធ្មេញឲ្យបានយូរអង្វែង៕
សូមទស្សនាវីដេអូខាងក្រោម៖