[វីដេអូ] Ep. 77 ប្រធានបទ៖ ធ្មេញកប់ក្នុងឆ្អឹង
ជាធម្មតាកត្តាដែលគេសង្កេតឃើញមានធ្មេញកប់ក្នុងឆ្អឹងគឺដោយសារកត្តា ២យ៉ាង ៖ • កត្តាដំណពូជ • កត្តានៃការផ្លាស់ប្តូរធ្មេញព្រៃ ឬ ដកចោលមុនអាយុ ។
ចំពោះការព្យាបាលគឺមាន ៣ដំណាក់កាល ៖
១. ដកចេញ ឬវះយកចេញ
២. បើគ្មានការប៉ះពាល់ ឬបង្កររោគទៅធ្មេញដទៃទេអាចទុកបាន
៣. ធ្វើការពត់ធ្មេញដើម្បីទាញធ្មេញដែលកប់ឲ្យមកដូចធម្មតាវិញ ។
មុននឹងគ្រូពេទ្យសម្រេចចិត្តយកធ្មេញកប់ចេញគឺផ្អែកទៅលើ ៣កត្តា ៖
- បង្ករឲ្យមានក្លិនមាត់
- បង្កររោគឲ្យឈឺ ឬហើម
- អាចប៉ះពាល់ដល់ធ្មេញជិតខាងឬអត់ ។
សម្រាប់ការវះកាត់ក៏មាន ៣ដំណាក់កាលផងដែរ ៖
១. មុនពេលវះ គឺត្រូវតាមដានសុខភាពរបស់អ្នកជំងឺ (ប្រវត្តិនៃការប្រើថ្នាំ ឬ ប្រវត្តិនៃការវះកាត់) និងពិនិត្យមើល 3D scan ដើម្បីមើលពីរូបរាងទីតាំងនៃធ្មេញ កំហាប់ឆ្អឹង នឹងបន្ទាត់ទីតាំងសសៃប្រសាទឲ្យបានត្រឹមត្រូវ ។
២. កំឡុងពេលវះ ត្រូវការគ្រូពាទ្យជំនាញខាងវះកាត់ ។
៣. ក្រោយពេលវះ ត្រូវការតាមដានរហូតដល់ពេលជាសាសស្បើយ ។
ហានិភ័យនៃការទុកធ្មេញកប់ក្នុងឆ្អឹង គឺបណ្តាលឲ្យឈឺ , ពិបាកក្នុងការទំពារចំណីអាហារ ។
សូមទស្សនាវីដេអូ ៖