អ្នកនាង សួស វីស្សា បង្ហោះមួយឃ្លាយ៉ាងក្ដុកក្ដួលទៅកាន់កូនស្រីសំណព្វចិត្ត

លោកអ្នកបានដឹងរួចមកហើយថាតារាចម្រៀងអ្នកនាង សួស  វីស្សា គឺជាតារាចំរៀងប្រចាំនូវផលិតកម្មរស្មីហង្សមាសហើយក៏បានឆ្លងកូវីដ១៩ បន្ទាប់ពីបានធ្វើតេស្តចំនួន៣ដង។

 
អ្នកនាង សួស វីស្សា បង្ហោះមួយឃ្លាយ៉ាងក្ដុកក្ដួលទៅកាន់កូនស្រីសំណព្វចិត្ត


ស្របពេលដែលអ្នកនាងកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ អស់រយ:ពេលជាច្រើនថ្ងៃនៅសណ្ឋាគារ The Great Duke អ្នកនាងមិនដែលគិតសោះថាត្រូវឃ្លាតឆ្ងាយពីក្រុមគ្រួសារនិងកូនជាទីស្រលាញ់របស់នាង។ ថ្មីៗនេះអ្នកនាងបានបង្ហោះសារមួយឃ្លាយ៉ាងក្ដុកក្ដួលថា “ នឹកកូនណាស់បែកកូន២៩ថ្ងៃហើយ អ្នកមានកូនតូចទើបយល់អារម្មណ៍នេះ  08.03.2021   05.04.2021 ’’បន្ទាប់ពីអ្នកនាងបានបង្ហោះសារយ៉ាងក្ដុកក្ដួល អ្នកនាងក៏បានប្រាប់អំពីអាការ:របស់អ្នកនាងថា”រាល់ថ្ងៃខ្ញុំកើតជំងឺ​ COVIDពិតមែន តែមកដល់ពេលនេះខ្ញុំគ្មានអាការៈអ្វីទេ សុខភាពធម្មតាទាំងអស់ មិនមានហត់ មិនមានក្អកស្លេស មិនមានក្អួត មិនឈឺក្បាលវិលមុខ មិនឈឺខ្លួន ផ្ទុយទៅវិញមានតែញាំបានគេងបានធម្មតាហាក់ដូចមិនមែនអ្នកឈឺអញ្ចឹង តែជំងឺដែលពិបាកជាងគេសំរាប់ខ្ញុំនាពេលនេះ គឺជំងឺនឹកកូន នឹកប្តី នឹកម៉ាក់ប៉ា នឹកក្រុមគ្រួសារ នឹកផ្ទះ នឹកខ្លាំងណាស់ ខ្ញុំចង់ទៅផ្ទះខ្ញុំវិញ ខែនេះជាខែកំណើតរបស់ខ្ញុំ ខ្ញុំសុំកំលាំងចិត្តម្នាក់បន្តិចផង។”

បន្ទាប់ពីអ្នកនាងបានបង្ហោះសារស្រាប់តែមានអ្នកគាំទ្រនិងមិត្តសិល្បៈជាច្រើនក៏បានបញ្ចេញមតិលើកទឹកចិត្តអ្នកនាងផងដែរ។
សូមជម្រាបផងដែរថាអ្នកនាង សួស វីស្សា កំពុងសម្រាកព្យាបាលនៅឡើយទេ ដូច្នេះសូមបងប្អូនចូលរួមអនុវត្តវិធានការ ៣កុំ និង ៣ការពារពាក់ទាំងអស់គ្នា៕

ប្រភព: សួស វីហ្សា