ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃទី២០-២៦ ខែកក្កដា នៅកម្ពុជាអាច នឹងមានភ្លៀងធ្លាក់ពីតិចទៅច្រើនលាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់
ភ្នំពេញថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២

ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាបអូសបន្លាយពីភាគខាងជើងនៃប្រទេសថៃកាត់លើភាគខាងត្បូងប្រទេសឡាវ និងភាគកណ្តាលប្រទេសវៀតណាម ជាមួយខ្យល់មូសុងនិរតីបក់ក្នុងល្បឿនពីធ្យមទៅបង្គួរ។
នឹងអាចមានភ្លៀងកម្រិតពីតិចទៅបង្គួរ ជាមួយគ្នានោះផ្នែកខ្លះនៃបណ្តាលខេត្តនិងរាជធានីអាចមានភ្លៀងធ្លាក់ច្រើនដោយអន្លើ លាយឡំទៅដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់។
ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម