ព្រះរាជាណាចក្រកម្ពុជា នឹងទទួលរងឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ITCZ ចាប់ពីថ្ងៃទី ១៥-២១ ខែកញ្ញា ឆ្នាំ២០២១
ព្រះរាជាណាចក្រកម្ពុជា នឹងទទួលរងឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ITCZ ចាប់ពីថ្ងៃទី ១៥-២១ ខែកញ្ញា ឆ្នាំ២០២១ ដែលអូសបន្លាយកាត់លើប្រទេសភូមា ថៃ ឡាវ និងវៀតណាម បន្ទាប់ពីនោះនៅថ្ងៃទី១៧-២១ ខែកញ្ញា នឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា នឹងខ្យល់មូសុងនិរតីខ្សោយ ។

ស្ថានភាពបែបនេះធ្វើឲ្យបណ្តាលខេត្តនៅតំបន់ទាំងនេះមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅបង្គួរ មានផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។
អាស្រ័យស្ថានភាពអាកាសធាតុដូចបានជម្រាបខាងលើសូមបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលអាចកើតមានជាយថាហេតុ៕
សូមចុច join Telegram https://t.me/cngtvcambodia
ប្រភព: ក្រសួងធនធានទឹក និងឧតុនិយម