រកឃើញអ្នកឆ្លងវីរុសកូវីដ១៩ ចំនួន១៤២ករណីថ្មី នៅប្រទេសសិង្ហបុរី

ប្រទេសសិង្ហបុរី៖ សិង្ហបុរីបានរាយការណ៏ថា រកឃើញអ្នកឆ្លងវីរុសកូវីដ១៩ ចំនួន១៤២នាក់ទៀតហើយ នៅល្ងាចថ្ងៃសុក្រនេះ ធ្វើឲ្យចំនួនសរុបកើនដល់ ៤១,៦១៥នាក់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។

 
រកឃើញអ្នកឆ្លងវីរុសកូវីដ១៩ ចំនួន១៤២ករណីថ្មី នៅប្រទេសសិង្ហបុរី

ក្រសួងសុខាភិបាលបានលើកឡើងថា ដំបូងឡើយមានមួយករណីក្នុងសហគមន៏ គឺជាអ្នកជាប់ពន្ធនាគារ ដែលទើបតែមកដល់ប្រទេសសិង្ហបុរីមុនពេលគេអនុវត្តវិធានការព្រំដែន។

លើសពីនេះទៅទៀត ក្រសួងសុខាភិបាលក៏បានបន្ថែមថា អ្នកទោសម្នាក់ដែលជាប់ក្នុងពន្ធនាគារឆាងជី កាលពីថ្ងៃទី០៦ ខែមិថុនា ត្រូវបានគេធ្វើតេស្តរកឃើញវីរុសកូវីដ១៩ បន្ទាប់ពីត្រូវបានគេបំបែកចេញពី ក្រុមអ្នកទោសទូទៅ ព្រមទាំងអ្នកឆ្លងវីរុសថ្មីភាគច្រើន គឺជាអ្នកកាន់ប័ណ្ណការងារដែលស្នាក់នៅក្នុង
អន្តេវាសិកដ្ឋាន។

គួរបញ្ជាក់ផងដែរថា ករណីឆ្លងវីរុសកូវីដ១៩ នៅប្រទេសសិង្ហបុរីកើនឡើងដល់ជាង ៤១,០០០ នាក់ ហើយមានអ្នកស្លាប់ដោយសារវីរុសនេះចំនួន ២៦នាក់៕

ប្រភព៖ CNA, ប្រែសម្រួល​៖ សុខ ច័ន្ទភារិទ្ធ