សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អនុញ្ញាតឱ្យឯកអគ្គរាជទូតទើបតែងតាំងថ្មីចំនួន១០រូប ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍
ភ្នំពេញ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣--

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ទើបតែងតាំងថ្មីចំនួន ១០រូប ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ មុនពេលអញ្ជើញទៅបំពេញបេសកកម្មការទូតនៅក្រៅប្រទេស នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា រាជធានីភ្នំពេញ។
ប្រភព៖ ក្រសួងព័ត៌មាន