ក្រុមអ្នកជំនាញរបស់អង្គការសុខភាពពិភពលោកនឹងស៊ើបអង្កេតដើមកំណើតកូវីដ-១៩ នៅប្រទេសចិននៅថ្ងៃខាងមុខនេះ

BEIJING: នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២១ ខាងមុខនេះក្រុមអ្នកជំនាញរបស់អង្គការសុខភាពពិភពលោក (WHO) នឹងធ្វើការស៊ើបអង្កេតពីប្រភពដើមនៃវីរុសកូវីដ-១៩ នៅប្រទេសចិន នេះបើយោងតាមការឲ្យដឹងរបស់អាជ្ងាធរចិននៅថ្ងៃនេះដែលបានចុះផ្សាយដោយសារព័ត៌មាន CNA។

 
ក្រុមអ្នកជំនាញរបស់អង្គការសុខភាពពិភពលោកនឹងស៊ើបអង្កេតដើមកំណើតកូវីដ-១៩ នៅប្រទេសចិននៅថ្ងៃខាងមុខនេះ

ដោយសារតែពន្យាពេលអនុញ្ញាតធ្វើការស៊ើបអង្កេតនៃការមកដល់របស់ក្រុមអ្នកជំនាញអង្គការសុខភាពពិភពលោក (WHO) ទៅលើករណីផ្ទុះវីរុសកូវីដ-១៩ដំបូងនៅប្រទេសចិនក្នុងទីក្រុង Wuhan​ ដូច្នេះក្រុមអ្នកជំនាញអង្គការសុខភាពពិភពលោក (WHO) ត្រូវចំនាយពេលរង់ចាំងអស់រយ:ពេលជាយូរ ដោយក្រសួងការបរទេសចិនបានហៅថាជាការយល់ច្រឡំ។

គណៈកម្មការ WHO បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាក្រុមអង្គការសុខភាពពិភពលោកនឹងធ្វើកិច្ចសហប្រតិបត្តិការស្រាវជ្រាវរួមគ្នាលើប្រភពដើមនៃវីរុសកូវីដ-១៩ ជាមួយនិងអ្នកវិទ្យាសាស្ត្រចិន។

សូមជម្រាបថា វីរុសកូវីដ-១៩ បានបំផ្លាញបណ្តាប្រទេសធំៗ នៅលើពិភពលោកដែលបណ្តាលឱ្យមនុស្សប្រមាណជាង ២ លាននាក់ស្លាប់និងធ្វើអោយសេដ្ឋកិច្ចពិភពលោកស្ថិតក្នុងស្ថានភាពជាប់គាំងថែមទៀតផង។

គួររម្លឹកថា វីរុសកូវីដ-១៩ដំបូងផ្ទុះឡើងក្នុងទីក្រុង Wuhan​ ប្រទេសចិនកាលពីឆ្នាំ ២០១៩ កន្លងទៅដែលបានធ្វើឲ្យប្រទេសចិនត្រូវរងការចោទប្រកាន់ថា​ លាក់បាំងព័ត៌មានចំពោះការឆ្លើយតបទៅលើការឆ្លងវីរុសកូវីដ-១៩នេះ៕

 

 

ប្រភព: CNA ដោយ: ជា បញ្ញា