ស្ងាត់ៗ! វៀតណាមមានផែនការអភិវឌ្ឍន៍តំបន់មួយ គ្រោងចំណាយទឹកប្រាក់ ជាង ៦៧ លានដុល្លារ
ទីក្រុងបុរាណ ឈ្មោះ Hoi An បានក្លាយជាតំបន់ទេសចរណ៍វប្បធម៌ធម្មជាតិ ហើយក៏បានអង្គការយូណេស្កូទទួលស្គាល់ជាតំបន់បេតិកភណ្ឌវប្បធម៌ពិភពលោកក្នុងឆ្នាំ ១៩៩៩ផងដែរ។
បើយោងតាម សារព័ត៌មាន Vietnam Express ផែនការអភិវឌ្ឍន៍ដែលបានដាក់ជូនក្រសួងវប្បធម៌ កីឡា និងទេសចរណ៍នាពេលថ្មីៗនេះ ទីក្រុង Quang Nam មានគោលបំណងអភិវឌ្ឍន៍ទីក្រុង Hoi An ទៅជាទីក្រុងទេសចរណ៍ធម្មជាតិ និងតួនាទីជាកម្លាំងចលករក្នុងការអភិវឌ្ឍសេវាកម្មទេសចរណ៍នៃតំបន់ឆ្នេរភាគកណ្តាល និងប្រទេសទាំងមូល។ គោលដៅចម្បងនោះគឺចង់ឱ្យទីក្រុង Hoi An ក្លាយជាឈ្មោះគ្រួសារនៅអាស៊ីដែលមានកេរ្តិ៍ឈ្មោះជាគោលដៅលំដាប់ពិភពលោកនាពេលខាងមុខ។
ដើម្បីសម្រេចបាននូវគោលដៅនេះ វៀតណាមនឹងធ្វើការជួសជុល និងកែច្នៃឡើងវិញនូវវត្ថុបុរាណដែលខូចគុណភាពផ្សេងៗ ដូចជាកែលម្អសារមន្ទីរ រោងមហោស្រព កន្លែងកម្សាន្ត បណ្ណាល័យ និងបន្ទប់តាំងពិព័រណ៍ប្រពៃណីជាដើម។ល។ សម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី និងឯកសារបេតិកភណ្ឌមានតម្លៃនានានឹងត្រូវកំណត់អត្តសញ្ញាណ រក្សាទុក ដាក់ក្នុងប្រព័ន្ធគ្រប់គ្រងបច្ចេកវិទ្យាសុវត្ថិភាព៕
ប្រភពព័ត៌មាន៖ Vietnam Express