[វីដេអូ] Ep. 95 ប្រធានបទ៖ ផលវិបាករបស់ថ្នាំទឹកនោមផ្អែម

ថ្នាំគឺជាអាវុធមុខពីរ ប្រសិនបើអ្នកប្រើប្រាស់ត្រូវនឹងជួយឲ្យអ្នកបានឆាប់ជាសះស្បើយ ក៏ប៉ុន្តែប្រសិនបើប្រើប្រាស់មិនបានត្រឹមត្រូវនឹងផ្តល់ផលវិបាកទុក្ខទោសទៅដល់សុខភាពរបស់អ្នក។ ដើម្បីបង្ការកុំឲ្យមានផលវិបាកផ្សេងៗចំពោះអ្នកជំងឺទឹកនោមផ្អែម ដូច្នេះអ្នកជំងឺទឹកនោមផ្អែមគួរដឹងអំពីផលវិបាករបស់ថ្នាំដែលបានប្រើប្រាស់សម្រាប់ព្យាបាលឬទប់ស្កាត់ជំងឺទឹកនោមផ្អែម។

 
[វីដេអូ] Ep. 95 ប្រធានបទ៖ ផលវិបាករបស់ថ្នាំទឹកនោមផ្អែម

ប្រសិនបើអ្នកជំងឺទឹកនោមផ្អែមកំពុងតែជួបប្រទះនៅបញ្ហាថ្នាំរបស់ខ្លួនគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យដើម្បីធ្វើការសិក្សាលើថ្នាំរបស់អ្នកជំងឺសារជាថ្មី ទាក់ទងនឹងថ្នាំទឹកនោមផ្អែមមានដូចជាថ្នាំលេប ចាក់ បិទ និងហឺត។ល។

សម្រាប់សមាជិកក្រុមគ្រួសារ ឬអ្នកជំងឺទឹកនោមផ្អែម សូមត្រួតពិនិត្យ​​ថ្នាំទឹកនោមផ្អែម និងគោរពតាមវេជ្ជបញ្ជាក់របស់គ្រូពេទ្យឲ្យបានច្បាស់លាស់មុនពេលប្រើប្រាស់ថ្នាំ។

ប្រសិនបើមិនធ្វើការព្យាបាលឲ្យបានត្រឹមត្រូវនោះទេ អ្នកជំងឺទឹកនោមផ្អែមនឹងជួបផលលំបាកជាច្រើន និងអាចប៉ះពាល់ធ្ងន់ធ្ងរទៅដល់សុខភាព។

គួររម្លឹកថា ការព្យាបាលជាមួយគ្រួពេទ្យជំនាញត្រឹមត្រូវ ការថែទាំសុខភាពពីសមាជិកក្រុមគ្រួសារ ក៏ដូចជាការតាមដានសុខភាពជាប្រចាំអាចជួយការពារ ក៏ដូចជាទប់ស្កាត់អាការធ្ងន់ធ្ងររបស់អ្នកជំងឺទឹកនោមផ្អែមបាន៕

សូមទស្សនាវីដេអូ ៖